កីឡាករវ័យក្មេង Lamine Yamal របស់អេស្ប៉ាញ ក្លាយជាកីឡាករដែលថ្លៃបំផុតក្នុងពិភពលោកគឺឡើងដល់ ២០០ លានអឺរ៉ូ

កាលពីថ្ងៃទី៩ ខែមិថុនា គេហទំព័រទិន្នន័យបាល់ទាត់ Transfermarkt បានកែប្រែតម្លៃទីផ្សារនៃកីឡាករនៅក្នុងក្របខណ្ឌអេស្ប៉ាញ គឺ La Liga ចំនួន ៤៨០ នាក់ នៅមុនការប្រកួត FIFA Club World Cup នាពេលខាងមុខ។ តម្លៃរបស់កីឡាករវ័យក្មេង Yamal បានកើនឡើងចំនួន ២០ លានអឺរ៉ូ (២៣ លានដុល្លារអាមេរិក) គឺឡើងដល់ ២០០ លានអឺរ៉ូ ដែលជាចំនួនខ្ពស់បំផុតសម្រាប់អ្នកលេងទាំងអស់នៅទូទាំងពិភពលោក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ជាមួយនឹងការអាប់ដេតនេះ (បច្ចុប្បន្នភាព) កីឡាករ Yamal ក្លាយជាអ្នកលេងដំបូងបង្អស់ដែលមានអាយុក្រោម ១៨ ឆ្នាំ ឈរលើចំណាត់ថ្នាក់វាយតម្លៃពិភពលោក និងជាកីឡាករក្មេងជាងគេដែលមិនធ្លាប់មានមានតម្លៃ ២០០ លានផោន។ កីឡាករ Mbappe បានឈានដល់តួលេខនោះនៅអាយុ ២០ ឆ្នាំ ខណៈពេលដែលកីឡាករ Erling Haaland បានធ្វើដូច្នេះបាននៅអាយុ ២៤ ឆ្នាំ។

ការកើនឡើងរបស់ Yamal គឺឆ្លុះបញ្ចាំងពីឆ្នាំនៃការផ្ទុះឡើង ដែលគាត់បានស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ និងបានជួយអេស្បាញឈ្នះពានរង្វាន់ Euro 2024 ។ Lamine Yamal ក៏បានដើរតួយ៉ាងសំខាន់នៅក្នុងការប្រកួតបីក្របខណ្ឌរបស់ក្លឹប Barcelona ដោយឈ្នះពានក្របខណ្ឌ La Liga, Copa del Rey និង Spanish Super Cup ។ ឧបសគ្គតែមួយគត់របស់ Lamine Yamal គឺការចាញ់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League របស់ Barcelona ក្រោមស្នាដៃក្រុម Inter Milan និងការបរាជ័យរបស់អេស្ប៉ាញជាមួយក្រុមព័រទុយហ្គាល់ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Nations League ។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top