June 20, 2025

Mykhailo Mudryk

វីវរហើយ! Mykhailo Mudryk អាចជាប់បំរាម មិនឲ្យលេងបាល់៤ឆ្នាំ ដោយសារ…

វីវរហើយ! Mykhailo Mudryk អាចជាប់បំរាម មិនឲ្យលេងបាល់៤ឆ្នាំ ដោយសារ… ឥឡូវនេះឆ្លងកាត់ការស៊ើបអង្កេតពីសំណាកតេស្តរួចមក កីឡាករវ័យ២៤ឆ្នាំរូបនេះក៏ត្រូវបានខាងសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ចេញមកប្រកាសជាផ្លូវការថារូបគេពិតជាបានប្រើប្រាស់សារធាតុនេះពិតមែន កីឡា៖ ខ្សែបម្រើ Mykhailo Mudryk ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ហៅកាត់ថា FA បានចោទប្រកាន់ជាផ្លូវការពីបទប្រើប្រាស់សារធាតុហាមឃាត់ ដែលអាចនឹងឈានដល់ការហាមប្រាមមិនឲ្យលេងបាល់រយៈពេលបួនឆ្នាំ។ កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ បានអវត្តមានពីទីលានតាំងពីខែធ្នូឆ្នាំ២០២៥មកម៉្លេះ បន្ទាប់ពីរូបគេបានធ្វើតេស្តវិជ្ជមានរកឃើញថាបានប្រើប្រាស់សារធាតុហាមឃាត់ម្យ៉ាងឈ្មោះថា Meldonium ។ ឥឡូវនេះឆ្លងកាត់ការស៊ើបអង្កេតពីសំណាកតេស្តរួចមក កីឡាករវ័យ២៤ឆ្នាំរូបនេះក៏ត្រូវបានខាងសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ចេញមកប្រកាសជាផ្លូវការថារូបគេពិតជាបានប្រើប្រាស់សារធាតុនេះពិតមែន ហើយខាង FA នឹងចាត់វិធានការតាមច្បាប់បាល់ទាត់ដែលមានចែង ដោយមិនបានបញ្ជាក់ច្បាស់ថា នឹងដាក់ពិន័យកីឡាកររូបនេះយ៉ាងណានោះឡើយ ដោយសារករណីនេះនៅមិនទាន់បិទសំណុំក្ដី។ ប៉ុន្តែយោងតាមច្បាប់ Mykhailo Mudryk អាចនឹងត្រូវហាមឃាត់មិនឲ្យលេងបាល់ចំនួន៤ឆ្នាំ។

វីវរហើយ! Mykhailo Mudryk អាចជាប់បំរាម មិនឲ្យលេងបាល់៤ឆ្នាំ ដោយសារ… Read More »

Liverpool

ច្បាស់ការ! កីឡាកររូបនេះនឹងចែកផ្លូវជាមួយ Liverpool នៅចប់រដូវកាលនេះហើយ

ច្បាស់ការ! កីឡាករ Dawin Nunes នឹងចែកផ្លូវជាមួយ Liverpool នៅចប់រដូវកាលនេះហើយ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធ Darwin Nunez នឹងចាកចេញពីក្លិបហង្សក្រហម Liverpool នៅសប្តាហ៍ក្រោយនេះហើយ។ Nunez បានផ្លាស់មកកាន់ទឹកដី Anfield កាលពីឆ្នាំ ២០២២ ពីក្លិប Benfica ដោយកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះ ស៊ុតបញ្ចូលទីបាន២៥គ្រាប់ឲ្យ ហង្សក្រហម នៅការប្រកួតក្របខណ្ឌ Premier League ខណៈដែលសុពុលភាពកុងត្រារបស់គេជាមួយ Liverpool នឹងអស់សុពុលភាពនៅឆ្នាំ២០២៦ខាងមុខនេះ។ យ៉ាងណាមិញ Darwin Nunez បានសម្រេចចិត្តច្បាស់ហើយថារូបគេនឹងចាកចេញពីក្លិប Liverpool នៅសប្តាហ៍ក្រោយ ប៉ុន្តែគេមិនទាន់ដឹងទេថា កីឡាកររូបនេះនឹងផ្លាស់ទៅលេងនៅក្លិបណាផ្សេងជាក្លិបបន្ទាប់៕  

ច្បាស់ការ! កីឡាកររូបនេះនឹងចែកផ្លូវជាមួយ Liverpool នៅចប់រដូវកាលនេះហើយ Read More »

Scroll to Top