June 21, 2025

កីឡាករ Man UTD រូបនេះទទូចចង់ផ្លាស់ទៅលេងនៅ Barca ខ្លាំងណាស់

កីឡាករ Man UTD រូបនេះទទូចចង់ផ្លាស់ទៅលេងនៅ Barca ខ្លាំងណាស់ Rashford គឺជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Manchester United ដោយក្លិបរំពឹងទុកថាគេនឹងក្លាយជាកីឡាករដ៏ឆ្នើមមួយរូបប្រចាំក្រុម ខ្សែប្រយុទ្ធ Marcus Rashford នៃក្លិបបិសាចក្រហម Manchester United ទទូចចង់ផ្លាស់ទៅក្លិបអ្នកមានបុណ្យ Barcelona ខ្លាំងណាស់ នេះបើយោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano និង កាសែត Mundo ។ Rashford គឺជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Manchester United ដោយក្លិបរំពឹងទុកថាគេនឹងក្លាយជាកីឡាករដ៏ឆ្នើមមួយរូបប្រចាំក្រុម ប៉ុន្តែទម្រង់លេងរបស់ Rashford នៅប៉ុន្មានរដូវកាលកន្លងមកហាក់ខុសការរំពឹងទុក។ នៅរដូវកាល ២០២៤/២០២៥ នេះ ក្លិប Manchester United ក៏បានដាក់ Rashford ឲ្យក្លិប Aston Villa ខ្ចីជើង ហើយគេរំពឹងទុកថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងវិលត្រឡប់មករួមក្រុមវិញនៅរដូវកាលថ្មី ប៉ុន្តែគេទំនងជាមិនអាចជាប់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Ruben Amorim នោះទេ។ ឥឡូវនេះ Rashford ហាក់បែកចិត្តពី […]

កីឡាករ Man UTD រូបនេះទទូចចង់ផ្លាស់ទៅលេងនៅ Barca ខ្លាំងណាស់ Read More »

liverpool

ច្បាស់ការ! Liverpool ត្រៀមខ្លួនចែកផ្លូវគ្នាជាមួយកីឡាកររូបនេះហើយ

ច្បាស់ការ! Liverpool ត្រៀមខ្លួនចែកផ្លូវគ្នាជាមួយកីឡាកររូបនេះហើយ Chiesa បានផ្ទេរពីក្លិបសេះបង្កង់ Juventus មកកាន់ទឹកដី Anfield នាឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា ខ្សែបម្រើ Federico Chiesa នឹងចែកផ្លូវជាមួយក្លិបហង្សក្រហម Liverpool នៅចប់រដូវកាលនេះ។ Chiesa បានផ្ទេរពីក្លិបសេះបង្កង់ Juventus មកកាន់ទឹកដី Anfield នាឆ្នាំ២០២៤ ប៉ុន្តែគេហាក់ពុំសូវទទួលបាននាទីលេងនៅក្នុងក្រុមច្រើននោះឡើយ ក្រោមការដឹកនាំរបស់លោក Arne Slot ។ នៅរដូវកាលនេះ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះបានបង្ហាញខ្លួនតែ ១៤ប្រកួតប៉ុណ្ណោះ ដោយក្នុងនោះ៦ប្រកួតនៅ Premier League , ៣ប្រកួតនៅ EFL Cup , ៣ប្រកួតនៅ Champions League និង២ប្រកួតទៀតនៅ FA Cup ។ ដោយសារមិនសូវមាននាទីលេងដូច្នេះហើយទើប Chiesa ចង់ផ្លាស់ទៅលេងនៅក្លិបផ្សេងជាពិសេសគឺត្រឡប់ទៅលេងនៅអ៊ីតាលីវិញ បើទោះបីជាគេស្រលាញ់ក្លិបហង្សក្រហម Liverpool យ៉ាងណាក៏ដោយ៕

ច្បាស់ការ! Liverpool ត្រៀមខ្លួនចែកផ្លូវគ្នាជាមួយកីឡាកររូបនេះហើយ Read More »

Scroll to Top