កីឡាករឆ្នើម ៦ រូបនៅលីគកំពូល អឺរ៉ុប មិនធ្លាប់​ស្គាល់កាតក្រហម ក្នុងប្រវត្តិសាស្ត្របាល់ទាត់

នៅក្នុងពិភពបាល់ទាត់ មានកីឡាករមិនច្រើនទេ ដែលជាប់ឈ្មោះជាកីឡាករមិនទទួលបានកាតក្រហម​នៅក្នុងអាជីព ដោយសារកីឡាបាល់ទាត់ ប្រើកាយសម្បទា និងការប៉ះទង្គិចខ្លាំង ប៉ុន្តែជារឿងគួរឱ្យចាប់អារម្មណ៍ មានកីឡាករល្បីៗមួយចំនួន បានជាប់ឈ្មោះជាកីឡាករលេងដោយយុត្តិធម៌បំផុត។

សារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកីឡាករបាល់ទាត់ល្បីៗចំនួន ៦ នាក់ក្នុងតំបន់ អឺរ៉ុប ដែលមិនដែលទទួលបានកាតក្រហមសូម្បីមួយលើនៅក្នុងអាជីពរបស់ពួកគេ៖

១. លោក Michel Platini៖ អតីតប្រធាន UEFA លោក Platini ជាកីឡាករល្អបំផុតម្នាក់ ដែលបានដុះចេញពីប្រទេស បារាំង។ លោកជាអតីតកីឡាករម្នាក់ បបានជោគជ័យខ្លាំងជាមួយការលេងនៅ Juventus ពីឆ្នាំ ១៩៨២ ដល់ ១៩៨៨។ លោកលេងសរុបទាំងនៅក្លិប និងជម្រើសជាតិ បានចំនួន ៦៥២ ប្រកួត ហើយមិនធ្លាប់ទទួលបានកាតក្រហមឡើយ។

២. លោក Gary Lineker៖ បុរសសញ្ជាតិ អង់គ្លេស រូបនេះ បានជោគជ័យក្នុងអាជីពបាល់ទាត់ខ្លាំង អំឡុងពេលលេងនៅ Barcelona ពីឆ្នាំ ១៩៨៦ ដល់ ១៩៨៩។ លោកលេងឱ្យក្លិប និងជម្រើសជាតិ សរុបច្រើនជាង ៥០០ ប្រកួត ហើយលោកគឺមិន​ធ្លាប់ទទួលបានកាតក្រហមឡើយ។

៣. លោក Raul៖ លោក Raul ត្រូវបានគេជាត់ទុកជាវីរបុរសមួយរូបរបស់ក្រុម Real Madrid។ លោកលេងសរុបឱ្យជម្រើសជាតិ អេស្ប៉ាញ និងក្លិបបានចំនួន ១,០៤៤ ប្រកួត ក្នុងនោះលោកមិន​ធ្លាប់​​ទទួលបានកាតក្រហម​ឡើយ។

៤. កីឡាករ Karim Benzema៖ ខ្សែប្រយុទ្ធសញ្ជាតិ បារាំង រូបនេះ បច្ចុប្បន្នកំពុងលេងនៅក្លិប Al-Ittihad ក្នុងប្រទេស អារ៉ាប៊ីសាអ៊ូឌីត។ លោក​ជាវីរបុរសមួយរូបរបស់ Real Madrid។ កីឡាករតាំងពីចាប់អាជីពជាកីឡាករបាល់ទាត់ រហូតមកដល់ខែ តុលា នេះ មិន​ធ្លាប់បានកាតក្រហមសោះ។

៥. លោក Andres Iniesta៖ វីរបុរស អេស្ប៉ាញ និង Barcelona រូបនេះ ត្រូវបានគេចាត់ទុកជាកីឡាករដ៏គួរឱ្យគោរពមួយរូប អំពីការលេងដោយយុត្តិធម៌បំផុត។ លោកលេងឱ្យក្លិប និងជម្រើសជាតិ សរុបបានចំនួន ៨០៥ ប្រកួត ហើយលោកគឺមិន​ធ្លាប់ទទួលបានកាតក្រហមឡើយ។

៦. លោក Philipp Lahm៖ អតីតប្រធានក្រុមរបស់ Bayern Munich និងជម្រើសជាតិ អាល្លឺម៉ង់ រូបនេះ ក៏ជាកីឡាករគួរឱ្យគោរពមិនខុសពី Andres Iniesta នោះដែរ។ នៅក្នុងអាជីពរបស់គាត់ គឺមិនធ្លាប់ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត ដោយសារកាតក្រហម​ឡើយ។

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top