Monaco ដកគ្រូបង្វឹក Hutter ចេញពីតំណែង ក្រោយទទួលបានលទ្ធផលមិនគាប់ប្រសើរ

(បរទេស)៖ ក្លឹបបាល់ទាត់អាជីព AS Monaco របស់បារាំង បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅ លោក Adi Hutter ជាផ្លូវការហើយ បន្ទាប់ពីពួកគេធ្វើមិនបានល្អនាដើមរដូវកាលថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បុរសសញ្ជាតិអូទ្រីស វ័យ ៥៥ឆ្នាំរូបនេះ ត្រូវបានតែងតាំងដឹកនាំ Monaco នាអំឡុងខែកក្កដា ឆ្នាំ២០២៣ ដោយកន្លងមកធ្លាប់បានដឹកនាំក្លឹបរបស់អាល្លឺម៉ង់ Borussia Dortmund និង Eintracht Frankfurt ទៀតផង។

លោក Hutter ដែលធ្លាប់ចូលលេងបាន ១៤ប្រកួតផងដែរជាមួយជម្រើសជាតិអូទ្រីសនាអំឡុងឆ្នាំ១៩៩០ កាលនៅជាកីឡាករ បានដឹកនាំ Monaco បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅ Ligue 1 ចំនួន ២លើក មុនពេលលេងឈ្នះតែ ១លើកគត់ក្នុងចំណោម ៥ប្រកួតចុងក្រោយគ្រប់កម្មវិធីនាយុទ្ធនាការឆ្នាំ២០២៥-២៦។

ការចាកចេញរបស់លោក Hutter នាពេលនេះ ស្របពេល Monaco បានកំពុងស្ថិតនៅលេខរៀងទី៥ ក្នុងលីគបារាំងបណ្តោះអាសន្ន ដោយដាច់ ៣ពិន្ទុពីក្រុមកំពូលតារាង Paris St-Germain៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top