ក្រុម Dewa United ធ្វើ​មិន​សូវ​បាន​ល្អ​ក្នុង​លីគ មុន​ប៉ះ​ ភ្នំពេញ​ក្រោន ក្នុង​ពាន AFC

ក្រុម​ឥណ្ឌូណេស៊ី Dewa United នឹង​ស្វាគមន៍ ៣ ក្រុម​ផ្សេង​ទៀត​​ក្នុង​ការ​ប្រកួត​សន្សំពិន្ទុ​ពូល E ពាន​រង្វាន់ AFC Challenge League ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ ២០២៥។

មុនព្រឹត្តិការណ៍កម្រិតអាស៊ីឈានមកដល់ ក្រុមម្ចាស់ផ្ទះ Dewa United ធ្វើមិនសូវបានល្អទេសម្រាប់ការប្រកួតក្នុងលីគកំពូលឥណ្ឌូណេស៊ី នៅដើមរដូវកាលនេះ។ ពួកគេ កំពុងឈរចំណាត់ថ្នាក់លេខ ៩ ក្នុងតារាង បន្ទាប់ពីឆ្លងកាត់ ៧ ប្រកួត ទើបឈ្នះ ៣ លើក ស្មើ ១ លើក និងចាញ់ ១ លើកមាន ១០ ពិន្ទុ។

កាលពីរដូវកាល ២០២៤-២៥ ពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ២ នៃលីគកំពូលឥណ្ឌូណេស៊ី ដោយឈ្នះ ១៧ លើក ស្មើ ១០ លើក និងចាញ់ ៧ លើក ទើបទទួលបានកៅអីក្នុងពានរង្វាន់ AFC Challenge League។

នៅ​ក្នុង​ពូល E ពួក​គេ​ត្រូវ​ប្រឈម​នឹង​ក្រុម​កម្ពុជា ភ្នំពេញ​ក្រោន នៅ​ថ្ងៃ​បើកឆាក​ទី​២៦ ខែ​តុលា និង​ថ្ងៃ​ទី​២៩ ខែ​តុលា ប៉ះ​ក្រុមតៃវ៉ាន់ Tainan City ហើយ​ចុង​ក្រោយ​ប៉ះ​ក្រុមមីយ៉ាន់ម៉ា Shan United នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា។

ស្ថិតិ​ ៧ ប្រកួត​ក្នុង​លីគ​ដើម​រដូវ​កាល​នេះរបស់ Dewa United គឺ

  • ចាញ់ Malut United ១-៣
  • ចាញ់ Saneb Padang ០-២
  • ឈ្នះ Persik ៣-១
  • ចាញ់ Persija Jakarta ១-៣
  • ឈ្នះ Arema ២-១
  • ឈ្នះ PSBS Biak ៣-១ និង
  • ស្មើ Persebaya ១-១

ស្ថិតិ ៦ ប្រកួត​របស់ ភ្នំពេញ​ក្រោន ដើម​រដូវ​កាល​នេះ គឺ ឈ្នះ ៤ និង ស្មើ ២ មាន ១៤​ ពិន្ទុ កំពុង​ឈរ​លេខ ២ ក្នុង​តារាង​លីគកម្ពុជា។

  • ស្មើ បឹងកេត ០-០
  • ស្មើ កង​យោធពល​ខេមរភូមិន្ទ ១-១
  • ឈ្នះ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ៤-៣
  • ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ១-០
  • ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ៣-២
  • ឈ្នះ គិរីវង់សុខសែន​ជ័យ ៤-១

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top