គ្រូបង្វឹក Chelsea ត្រូវបានដកបញ្ឈរជើង ១ប្រកួត ពីបទអបអរជ័យជម្នះភ្លេចខ្លួន ពេលឈ្នះ Liverpool

(បរទេស)៖ លោក Enzo Maresca អ្នកចាត់ការទូទៅ Chelsea បានរងបម្រាម ១ប្រកួត ពីបទអបអរសាទរភ្លេចខ្លួន នៅពេលក្រុមតោខៀវរបស់លោក បានយកឈ្នះម្ចាស់ការពារតំណែងជើងឯក Liverpool ២-១ ចុងម៉ោង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បុរសសញ្ជាតិអ៉ីតាលីរូបនេះបានរងពិន័យកាតលឿងជាលើកទី២ ដោយអាជ្ញាកណ្តាល Anthony Taylor តាមរយៈចាកចេញពីតំបន់បច្ចេកទេស ដើម្បីចូលរួមអបអរជាមួយកូនក្រុម Estavao Willian ដែលធ្វើបានគ្រាប់ជ័យជម្នះនៅនាទី៩៥។

សហព័ន្ធបាល់ទាត់អង់គ្លេស FA បានឱ្យដឹងថា លោក Maresca បានដឹងកំហុសរបស់ខ្លួន និងទទួលយកនូវការពិន័យនេះដែរ។

ទោះជាយ៉ាងណា បុរសវ័យ ៤៥ឆ្នាំរូបនេះ ដែលបានលាឈប់ដឹកនាំ Leicester City ដើម្បីក្លាយខ្លួនជាគ្រូបង្វឹកថ្មី Chelsea នាអំឡុងខែមិថុនា ឆ្នាំ២០២៤ មកនោះ ក៏ទទួលរងនូវការពិន័យជាប្រាក់ប្រមាណ ៨,០០០ផោនពីលើថែមទៀតដែរ ចំពោះទោសកំហុសដែលបានបង្កឡើងនៅកីឡដ្ឋាន Stamford Bridge ក្នុងលីគ Premier League សប្តាហ៍ទី៧៕

ប្រភព៖FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top