រដ្ឋមន្រ្តីកីឡាអាហ្វ្រិកខាងត្បូង មិនចង់ឱ្យនីហ្សេរីយ៉ា ឡើងទៅលេង World Cup 2026 ឡើយ

(បរទេស)៖ លោក Gayton McKenzie រដ្ឋមន្រ្តីក្រសួងកីឡា វិចិត្រសិល្បះ និងវប្បធ៌អាហ្រ្វិកខាងត្បូងបានអះអាងថា រូបលោកចង់ឱ្យក្រុមជម្រើសជាតិនីហ្សេរីយ៉ាធ្លាក់នៃវគ្គជម្រុះដណ្តើមកៅអី World Cup 2026។ នេះបើយោងតាមការចេញផ្សាយដោយ newsycanuse។

លោក McKenzie បានថ្លែងក្នុងកិច្ចសម្ភាសន៍ដែលបានចែករំលែកនៅលើបណ្តាញសង្គម X ដោយអ្នកកាសែតអាហ្រ្វិក ខាងត្បូង Robert Marawa ថា «ខ្ញុំទើបតែបានលឺអ្នកថា ពួកយើង (អាហ្វ្រិកខាងត្បូង) នឹងមិនទៅបានឆ្ងាយដូចនីហ្សេរីយ៉ាឡើយ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ច្បាស់ថា នីហ្សេរីយ៉ាទៅវិញទេ ដែលមិនជាប់ជម្រុះ ដ្បិតធាតុពិតជាស្តែងពួកគេខិតខំណាស់ ប៉ុន្តែខ្ញុំចង់ឱ្យពួកគេចាញ់»

លោកបន្តថា «នីហ្សេរីយ៉ា នឹងមិនបានទៅ World Cup ក្រុមនៅអាហ្រ្វិកដទៃបានទៅជំនួស»

ការបញ្ចេញមតិរិះគន់របស់លោក McKenzie នេះដែរ បន្ទាប់ពីអាហ្រ្វិកខាងត្បូងឆ្លងផុតវគ្គជម្រុះទៅ World Cup ជាលើកដំបូងរបស់ពួកគេ បន្ទាប់ពីបានចូលលេងជុំចុងក្រោយម្តងកាលឆ្នាំ២០១០ ក្នុងនាមម្ចាស់ផ្ទះ។

ទាំងនីហ្សេរីយ៉ា និងអាហ្រ្វិកខាងត្បូង ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល C ជម្រុះ World Cup 2026 ប្រចាំទ្វីបអាហ្រ្វិក ជាមួយគ្នា ដែលបានបញ្ចប់ក្នុងលទ្ធផល ១-១ កន្លងមក។

នៅពេលមានការចោទសួរ តើអាចនឹងធ្វើឱ្យនីហ្សេរីយ៉ាខឹងទេ ចំពោះមតិផ្ទាល់ខ្លួនដែលបានរិះគន់ក្រុមស្ថិតនៅតំបន់ជាមួយគ្នា? លោក McKenzie បានឆ្លើយថា «វាមិនអីចឹងទេ។ ខ្ញុំគ្រាន់តែចង់ផ្តល់ថាមពលដល់ពួកគេ ដូចដែលពួកគេផ្តល់មកឱ្យពួកយើងអីចឹងដែរ។ ពួកគេមិនចូលចិត្តពួកយើង ហើយពួកយើង ក៏មិនដូចចិត្តពួកគេដូចគ្នា»

នីហ្សេរីយ៉ា ដែលស្ថិតនៅលេខរៀងទី៤១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ន ត្រូវប៉ះកាបុង តែ ១ប្រកួតនៅប្រទេសម៉ារ៉ុក នាថ្ងៃទី១៣ ខែវិច្ឆិកា ស្របពេលកាមេរូន ប៉ះកុងហ្គោ ដើម្បីប្រជែងយកក្រុមឈ្នះជួបគ្នាបន្តទៀត មុនឈានទៅប្រកួតជម្រុះអន្តរទ្វីប ដែលនឹងធ្វើឡើងនៅប្រទេសមិចស៊ិកនាអំឡុងខែមិនា ឆ្នាំ២០២៦ ខាងមុខ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top