ខ្សែប្រយុទ្ធតម្លៃ ៦៤លាន Gyokeres រកបាន ២គ្រាប់ រួមចំណែកជួយ Arsenal ឈ្នះ ១០០% នៅ UCL

(បរទេស)៖ ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែត Viktor Gyokeres ដែលត្រូវបានកាំភ្លើងធំទិញពីក្លឹប Sporting តម្លៃ ៦៤លានផោននោះ បានរួមចំណែកជួយក្រុម Arsenal បន្តរកបានជ័យជម្នះ ១០០% នៅពានរង្វាន់អឺរ៉ុប UEFA Champions League 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្នុងជ័យជម្នះ ៤-០ ទៅលើក្រុមមកពីអេស្ប៉ាញ Atletico Madrid ក្នុងកម្មវិធី Champions នាយប់មិញនេះរបស់ Arsenal នៅកីឡដ្ឋាន Emirates ក៏មាន ២គ្រាប់របស់កីឡាករវ័យ ២៧ឆ្នាំខាងលើផងដែរ ដោយរូបគេកើនបាន ៥គ្រាប់ហើយ ក្នុងចំណោម ១២ប្រកួតគ្រប់កម្មវិធី។

នេះមានន័យថា ក្រុមរបស់លោក Mikel Arteta ធ្វើបានជ័យជម្នះ ៣ប្រកួតជាប់ៗគ្នាតែម្តងនៅពាន UCL ក្នុងចំណោម ៣ក្រុមដែលមាន ៩ពិន្ទុពេញរួមជាមួយ Inter Milan និងក្រុមការពារតំណែងជើងឯក Paris St. Germain។

ពួកគេបានលេងឈ្នះ ១០លើក ក្នុងចំណោម ១២ប្រកួតគ្រប់កម្មវិធីនារដូវកាលថ្មីនេះ និងកំពុងឈរទីកំពូលតារាង Premier League ទៀតផង តាមរយៈនាំមុខ Manchester City ៣ពិន្ទុ ដោយរបូតតែ ៣គ្រាប់ប៉ុណ្ណោះ តិចគ្រាប់បំផុតបើធៀបនឹងរយៈពេលដូចគ្នា ក្នុងប្រវតិ្តសាស្រ្តក្លឹប ១៣៨ឆ្នាំមកនេះ។

Arsenal ត្រូវប៉ះក្រុមឥន្រ្ទី Crystal Palace ម្ចាស់ជើងឯក FA Cup រដូវកាលមុន ក្នុងប្រកួតបន្ទាប់នៃលីគអង់គ្លេស Premier League នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ប្រចាំសប្តាហ៍ទី៩៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top