ឱកាស​មេដាយច្រើន កីឡាករ​គុន​ខ្មែរ ៧ នាក់​បាន​ឡើង​វគ្គ​បន្ត ក្រោយឈ្នះ​យប់​មិញ ក្នុង​កីឡា​យុវជន​អាស៊ី

កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា​ ​កីឡាករ​​យុវជន​គុន​ខ្មែរ ៩ នាក់ បាន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុវជន​ទ្វីប​អាស៊ី លើក​ទី​៣ នៅ​ប្រទេស​បារ៉ែន។ ​ក្នុង​នោះ​មាន ៧ នាក់​បាន​ឡើង​ទៅ​កាន់​វគ្គ ៨ នាក់​ចុង​ក្រោយ និង​ ១​ នាក់​បាន​ឆ្លងផុត​វគ្គ ៣២ នាក់​ចុង​ក្រោយ បាន​ឡើង​វគ្គ ១៦​នាក់​ចុង​ក្រោយ។ ​កីឡាការិនី លី ស្រីណុច ម្នាក់​គត់​ធ្លាក់ចេញ។ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា​នេះ កីឡាករ​ទាំង ៨ នាក់។

លទ្ធផល​កាល​ពី​យប់​មិញ

 
  1. កីឡាករ ឆុង វិសាល បានឈ្នះ​កីឡាករ​ថៃ Suphak Chanthachaem ដោយ​ពិន្ទុ ៣០-២៧ លើ​វិញ្ញាសា ទម្ងន់ -៥៤គក វគ្គ ៣២នាក់ បាន​ឡើង​ទៅ​កាន់​វគ្គ ១៦ នាក់​ចុង​ក្រោយ
  2. កីឡាករ វុទ្ធី ចាន់ថន បានឈ្នះ​កីឡាករ​បារ៉ែន Sayed Alawi Abdulla ដោយ​ពិន្ទុ ២៩-២៨ លើ​វិញ្ញាសា ទម្ងន់ -៤៥គក វគ្គ ១៦នាក បាន​ឡើង​ទៅ​កាន់​វគ្គ ៨ នាក់​ចុងក្រោយ។
  3. កីឡាករ ហែម ម៉េងស្រ៊ុន ឈ្នះ​កីឡាករ​ចិន Sheng Qian ដោយ​ពិន្ទុ ៣០-២៧ លើ​វិញ្ញាសា ទម្ងន់ -៦០គក នៅ​វគ្គ ១៦នាក់​ ហើយ​បាន​ឡើង​ទៅ​កាន់វគ្គ ៨ នាក់​ចុង​ក្រោយ។
  4. កីឡាករ ឃុន ឌីម៉ី បានឈ្នះ​កីឡាករ​ហ្វីលីពីន Martin James Ferando ដោយ​ពិន្ទុ ២៩-២៨ លើ​វិញ្ញាសា ទម្ងន់ -៥៧គក នៅ​វគ្គ ១៦ នាក់ បាន​ឡើង​ទៅ​កាន់​វគ្គ ៨ នាក់​ចុង​ក្រោយ។
  5. កីឡាករ ថន ចន្ធូ បាន​ឡើង​វគ្គ ៨ នាក់​ចុង​ក្រោយ ទម្ងន់ -៥១គក បន្ទាប់​ពី​កីឡាករ Sirawich Poomithaworn (ថៃ) មាន​បញ្ហា​សុខភាព។
  6. កីឡាករ ផន សារ៉ាពេជ្រ ​គ្មាន​ដៃ​គូ​នៅ​ជុំ​ទី១ ហើយ​បាន​ឡើង​ទៅ​ជួបកីឡាករ​អ៉ីរ៉ាក់ Abdullah Osamah (អ៉ីរ៉ាក់) វគ្គ ៨ នាក់ចុងក្រោយ
  7. កីឡាករ សៃ សុភា គ្មាន​ដៃ​គូ​នៅ​ជុំ​ទី១ បាន​ឡើង​ទៅ​ជួប​កីឡាករ​ម៉ាឡេស៊ី Mai Nur Al Amani   វគ្គ ៨ នាក់ចុងក្រោយ
  8. កីឡាការិនី អុំ ស្រីពេញ គ្មាន​ដៃ​គូ​នៅ​ជុំ​ទី​១ បាន​ឡើង​ទៅ​កាន់​វគ្គ​ ៨ នាក់​ចុង​ក្រោយ លើ​វិញ្ញាសា​ទម្ងន់ -៥១គក
  9. កីឡាការិនិ លី ស្រីណុច បានចាញ់កីឡាការិនី​ថៃ Chinno Khwanpitcha ដោយ​ពិន្ទុ ២៦-៣០ នៅ​វគ្គ ១៦ នាក់ ដូច្នេះ​អស់​ឱកាស។

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top