ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ ៣ ពិន្ទុ​ដ៏​សំខាន់​ថ្ងៃ​បើក​ឆាក​ពាន AFC Challenge Leauge

ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-០ លើ​ក្រុម​របស់​ប្រទេស​ម៉ុងហ្គោលី SP Falcons ថ្ងៃ​បើក​ឆាក​ពូល D ពាន​រង្វាន់​​ទ្វីប​អាស៊ី AFC Challenge Leauge ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា ឆ្នាំ ២០២៥ នៅ​ពហុកីឡ្ដដ្ឋាន​ជាតិ​មរតក​តេជោ។

សម្រាប់​ការ​ប្រកួត​ទាំង​ពីរវគ្គ ក្រុម​ម្ចាស់​ផ្ទះ​ធ្វើ​បាន​យ៉ាង​ល្អ​ទាំង​ការ​គ្រប់​គ្រប់​បាល់់ ដាក់​សម្ពាធ និង​ស៊ុត​សំដៅ​ទី​​របស់​ក្រុម​ភ្ញៀវ​។ ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន ៣ គ្រាប់​ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ញាតិ​ហ្គាណា Kwame Peprah ពីរ​គ្រាប់​នៅ​វគ្គ​ទី១ និង​១​គ្រាប់​ទៀត​ដោយ​ខ្សែ​បម្រើ​ការពារ Odawara Takahashi នៅ​ចុង​វគ្គ​ទី២។ ចំណែក​ក្រុម SP Falcons មិន​សូវ​មាន​ឱកាស​ស៊ុត​សំដៅ​ទី​របស់​ម្ចាស់​ផ្ទះ​ទេ ហើយ​ម្តង​ម្កាល​តាម​រយៈ​ការ​វាយ​បក។

តាម​រយៈ​ជ័យជម្នះ​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន ៣ ពិន្ទុ ដ៏​សំខាន់​ដើម្បីឈរ​លើ​កំពូល​តារាង​ពូល D ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​របស់​ឡាវ Ezra FC និង​ថ្ងៃ​ទី​១ ខែវិច្ឆិកា ប្រកួត​ជា​មួយ​ក្រុមរបស់​ហ្វីលីពីន Manila Digger៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top