ក្រុមបាល់ទាត់កម្ពុជា ភ្នំពេញក្រោន បានឡើងឈរលើកំពូលតារាងពូល E បន្ទាប់ពីបានយកឈ្នះក្រុមមីយ៉ាន់ម៉ា Shan United ដោយលទ្ធផល ៣-១ សម្រាប់ការប្រកួតសន្សំពិន្ទុ លើកទី២ ពានរង្វាន់ AFC Challenge League នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៥។
ការប្រកួតទាំងវគ្គទី១ និងវគ្គទី២ ភ្នំពេញក្រោន បានគ្រប់គ្រងស្ទើរទាំងស្រុង ប្រៀបដូចជាបត់តារាងលេងទៅហើយ ប៉ុន្តែគ្រាប់បាល់រកបានមុខដោយក្រុម Shan United ដោយកីឡាករ Myat Kaung Khant នៅនាទីទី១។ បន្ទាប់ពីដៃគូនាំ ភ្នំពេញក្រោន បានព្យាយាមដាក់យ៉ាងខ្លាំង តែមិនអាចរកបានគ្រាប់បាល់ឡើយ។
នៅវគ្គទី២ ភ្នំពេញក្រោន រកបាន ៣ គ្រាប់ ដោយកីឡាករ Moses Dyer ស៊ុតចូល ២ គ្រាប់ និងកីឡាករ Makerlo Tellez ស៊ុតចូល១គ្រាប់។
តាមរយៈជ័យជម្នះនេះ ភ្នំពេញក្រោន មាន ៤ ពិន្ទុ ឈរលើកំពូលតារាងពូល E តាមរយៈការឈ្នះ Shan United ៣-១ និងស្មើជាមួយក្រុម Dewa United ដោយលទ្ធផល ១-១។
តារាងពូល E
ភ្នំពេញក្រោន មាន ៤ ពិន្ទុ
Tainan City មាន ៣ ពិន្ទុ
Dewa United មាន ១ ពិន្ទុ
Shan United មាន ១ ពិន្ទុ
ប្រភព៖ KAMPUCHEATHMEY



