ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គពាក់់កណ្តាលផ្តាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ីខាងកើតហើយ បន្ទាប់ពីបានឈ្នះ ២ លើកជាប់គ្នានៅវគ្គសន្សំពិន្ទុ ពូល D ពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២៦។
ការប្រកួតទី១ ព្រះខ័នរាជស្វាយរៀង បានឈ្នះក្រុម SP Falcons ដោយលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ ២០២៥ និងការប្រកួតលើកទី២នៅថ្ងៃទី២៩ ខែតុលានេះ បានយកឈ្នះក្រុមរបស់ឡាវ Ezra FC ដោយលទ្ធផល ៣-០ ទៀត។ ដូច្នេះព្រះខ័នរាជស្វាយរៀង រកបាន ៦ ពិន្ទុពេញ ស៊ុតចូលដៃគូ ៦ គ្រាប់ និងគ្មានដៃគូស៊ុតចូលឡើយ ដោយឈរនៅលើកំពូលតារាងឡើងទៅកាន់វគ្គបន្ត។
អ្វីដែលត្រូវតាមដានបន្តថា តើរវាងក្រុម ព្រះខ័នរាជស្វាយរៀង ឬ Manila Digger ជាក្រុមណាមួយឈរលើកំពូលតារាង ដោយត្រូវប្រកួតគ្នានៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ចំពោះក្រុម Ezra FC និង SP Falcons អស់ឱកាសឡើងវគ្គបន្តហើយ ដោយក្រុមទាំងពីរត្រូវប្រកួតគ្នាចុងក្រោយដើម្បីរកពិន្ទុត្រឡប់ទៅស្រុកវិញ៕
ការប្រកួតចុងក្រោយ
-Ezra FC vs SP Falcons ម៉ោង ៤ រសៀល ថ្ងៃទី១ ខែវិច្ឆិកា
-ព្រះខ័នរាជស្វាយរៀង vs Manila Digger ម៉ោង ៧ យប់ ថ្ងៃទី១ ខែវិច្ឆិកា
ប្រភព៖ KAMPUCHEATHMEY



