Hakimi ឈ្នះពានកីឡាករលេងល្អប្រចាំឆ្នាំ២០២៥ នៅតំបន់អាហ្វ្រិក

(បរទេស)៖ ខ្សែការពារស្លាបស្តាំ សញ្ជាតិម៉ារ៉ុក Achraf Hakimi ដណ្តើមបានពានឯកត្តជន ក្នុងនាមកីឡាករតំបន់អាហ្រ្វិកលេងល្អផ្តាច់គេប្រចាំឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ ត្រូវបានបោះឆ្នោតជាប់ឈ្នះគូប្រជែងក្នុងតំបន់ដូចគ្នា គឺប្រធានក្រុមអេហ្ស៊ីប Mohamed Salah របស់ Liverpool និង Victor Osimhen របស់ប្រទេសនីហ្សេរីយ៉ា បន្ទាប់ជួយក្លឹបបារាំង PSG សម្រេចក្តីសុបិនឈ្នះជើងឯកអឺរ៉ុប UEFA Champions League រដូវកាលមុនរួចមក។

រូបគេបានក្លាយជាកីឡាកររបស់ម៉ារ៉ុបដំបូង ដែលបានឈ្នះពានប្រចាំឆ្នាំនៃទ្វីបអាហ្រ្វិកមួយនេះ បន្ទាប់ពីមិត្តរួមជាតិ Mustapha Hadji ធ្លាប់ទទួលបាន ១លើកកាលឆ្នាំ១៩៩៨ នៅពេល Hamiki មិនបានឈ្នះពានធំនេះទេក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលរូបគេធ្វើបានល្អដែរនោះ។

ពិធីប្រកាស និងប្រគល់ពានប្រចាំឆ្នាំនេះដែរ ត្រូវបានធ្វើឡើងនៅទីក្រុង Rabat ប្រទេសម៉ារ៉ុកផ្ទាល់តែម្តងកាលពីយប់មិញ នៅពេលបេក្ខជនត្រូវបានបោះឆ្នោតពីសំណាក់ក្រុមអ្នកជំនាញបច្ចេកទេសនៃ CAF រួមទាំងប្រព័ន្ធផ្សព្វផ្សាយកីឡាអាជីព គ្រូបង្វឹក និងកីឡាករថែមទៀតផង៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top