Messi បំបែកកំណត់ត្រាធំមួយក្នុងអាជីព ក្រោយស៊ុត ១ និងបញ្ជូន ៣ ឱ្យ Miami ម្សិលមិញ

ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi បានបំបែកកំណត់ត្រាថ្មី ក្លាយជាកីឡាករដំបូងគេបង្អស់រកបានគ្រាប់បាល់ បូកបញ្ជូន (assists) រហូតដល់ទៅ ១,៣០០ គ្រាប់។

កាលពីព្រឹកថ្ងៃ ចន្ទ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ៣៨ ឆ្នាំ បានស៊ុតបញ្ចូលទីមួយគ្រាប់ និងបញ្ជូន ៣ លើក ជួយឱ្យក្រុម Inter Miami យកឈ្នះលើក្រុម Cincinnati ៤-០ ដណ្តើមបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព័ត្រនៃក្របខណ្ឌលីគកំពូល អាមេរិក Major League Soccer ដើម្បីជួបនឹងក្រុម New York City នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

ជុំវិញការរកបានគ្រាប់បាល់ ១ គ្រាប់ និងបញ្ជូន ៣ លើក បានធ្វើឱ្យ Leo Messi ក្លាយជាកីឡាករដំបូងគេបង្អស់ ដែលរកបានគ្រាប់បាល់បូកបញ្ជូនរហូតដល់ទៅ ១,៣០០ គ្រាប់។ ក្នុងនោះកីឡាកររកបានគ្រាប់បាល់បានចំនួន ៨៩៦ គ្រាប់ និងបញ្ជូនចំនួន ៤០៤ លើក ពីការបង្ហាញខ្លួនសរុបទាំងនៅក្លិប និងជម្រើសជាតិចំនួន ១,១៣៥ ប្រកួត។

 

កំណត់ត្រានេះ គឺ Messi បានវ៉ាដាច់គូប្រជែង Cristiano Ronaldo ដែលឈរលេខ ២ រហូតដល់ទៅ ៨៧ គ្រាប់ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំរកបានគ្រាប់បាល់ បូក បញ្ជូន បានចំនួន ១,២១៣ គ្រាប់។ Ronaldo បង្ហាញខ្លួនសរុបចំនួន ១,២៩៨ ប្រកួត រកបានគ្រាប់បាល់បានចំនួន ៩៥៤ គ្រាប់ និងបញ្ជូន ២៥៩ លើក៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top