ទឹកជំនន់វាយលុកខ្លាំង ថៃ ពិចារណាផ្លាស់​ប្តូរ​ទី​លាន​ប្រកួតបាល់ទាត់មួយជាបន្ទាន់ក្នុង​ស៊ីហ្គេម

ម្ចាស់ផ្ទះ ថៃ កំពុងពិចារណាផ្លាស់ប្តូរកីឡដ្ឋាន Tinsulanonda Stadium ក្នុងខេត្ត សុងក្លា ពីការរៀបចំការប្រកួតពូល B នៃវិញ្ញាសាបាល់ទាត់បុរស បន្ទាប់ពីមានការវាយលុកខ្លាំងដោយទឹកជំនន់។

យោងតាមការចុះផ្សាយដោយសារព័ត៌មានកីឡា ថៃ Ball Thai Stand នៅថ្ងៃ អង្គារ៍ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹង ថា ការប្រកួតកីឡាបាល់ទាត់បុរសប្រចាំពូល B មាន វៀតណាម ម៉ាឡេស៊ី និង ឡាវ ដែលគ្រោងធ្វើនៅកីឡដ្ឋាន Tinsulanonda Stadium ក្នុងខេត្ត សុងក្លា កំពុងត្រូវបានវាយលុកដោយទឹកជំនន់។

 

ទោះបីជាកីឡដ្ឋានមិនបានជន់លិចក៏ដោយ ប៉ុន្តែផ្លូវដែលត្រូវធ្វើដំណើរមកកីឡដ្ឋាននេះ ត្រូវបានកាត់ផ្តាច់អស់ទៅហើយ។ របាយការណ៍ចុងក្រោយ អ្នកគ្រប់គ្រងផ្នែកកីឡា ថៃ កំពុងពិចារណាផ្លាស់ប្តូរកីឡដ្ឋាននេះជាបន្ទាន់ ដោយទៅធ្វើនៅកីឡដ្ឋានផ្សេងវិញ ស្របពេលការប្រកួតនៅសល់ ៩ ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺចាប់ផ្តើមពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២៥។

ថៃ បានជ្រើសរើសទីតាំងធំៗចំនួន ៣ រួមមាន ក្រុងបាងកក ខេត្ត ឈុនបុរី និងខេត្ត សុងក្លា ដើម្បីរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣។ ក្រុង បាងកក និង ខេត្ត ឈុនបុរី មិនបានរងផលប៉ះពាល់ដោយសារទឹកជំនន់ឡើយ ប៉ុន្តែមានតែខេត្ត សុងក្លា នៅភាគខាងត្បូងប្រទេស ដែលកំពុងរងផលប៉ះពាល់ខ្លាំង ដោយសារទឹកជំនន់។

ប្រទេស ថៃ គ្រោងរៀបចំកីឡាចំនួន ១០ ប្រភេទ​ប្រកួត​ នៅ ខេត្ត សុងក្លា នេះ រួមមានកីឡា អុក កាបាឌី បាល់ទាត់ យូដូ ការ៉ាតេ កីឡាកាស បញ្ចស៊ីឡាត់ វូស៊ូ ប្រដាល់សកល​ និង ប៉េតង់។ ទោះបីជាយ៉ាងណា ក្រៅតែអពីកីឡាបាល់ទាត់ គឺមិនទាន់មានព័ត៌មានណា បញ្ជាក់អំពីផលប៉ះពាល់នៃកីឡាផ្សេងទៀតឡើយ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top