គ្រូបង្វឹកថា អាមេរិកត្រូវតែគិតធំ ពីគោលបំណងឈ្នះពាន World Cup 2026

(បរទេស)៖ លោក Mauricio Pochettino អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិ ផ្នែកបុរសសហរដ្ឋអាមេរិក (USMNT) បានទទូចដល់កីឡាករគ្រប់រូបត្រូវតែគិតធំ ក្នុងការឈ្នះពាន World Cup នៅឆ្នាំក្រោយ។

ទោះជាបែបនេះក្តី USMNT មិនដែលឆ្លងដល់វគ្គ ៨ក្រុមនៃព្រឹត្តិការណ៍ពិភពលោកនេះម្តងណាឡើយ គិតចាប់តាំងពីឆ្នាំ២០០២ មក។

តាមរយៈលទ្ធផលដ៏អស្ចារ្យនាពេលថ្មីៗនេះ នាំឱ្យគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Pochettino មានសុទិដ្ឋិនិយមចំពោះកូនក្រុមរបស់លោក ត្រូវតែហ៊ានស្រមៃធំ ពីការដណ្តើមបានជើងឯក World Cup ស្របពេលធ្វើម្ចាស់ផ្ទះជាមួយម៉ិចស៊ិក និងកាណាដា។

លោកបានលើកឧទាហរណ៍ជាក់ស្តែងពីក្រុមមកពីទ្វីបអាហ្វ្រិក ម៉ារ៉ុក ដែលបានបង្កការភ្ញាក់ផ្អើលជាខ្លាំង ដោយពួកគេបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាល World Cup 2022 នៅប្រទេសកាតា។

លោកថា «សម្រាប់ខ្ញុំ វាគឺជាជ័យជម្នះ។ ខ្ញុំគិតថា ប្រសិនអ្នកមិនឈ្នះវិញ តើនឹងមានអ្វីកើតឡើង? បើសិនអ្នកបានត្រឹមលេខ២ វិញ គ្មាននរណាចងចាំអ្នកនោះទេ។ ខ្ញុំជឿជាក់ថា ពួកយើងគួរតែហ៊ានស្រមៃធំ និងលើកទឹកចិត្តខ្លួនឯងជានិច្ច ពីការឆ្លងផុតពីមួយវគ្គទៅមួយវគ្គ រហូតដល់ដណ្តើមបានជើងឯក»

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top