កីឡាករល្អបំផុតរបស់ Chelsea អាចលេងបាន ពេលស្វាគមន៍ Arsenal ថ្ងៃអាទិត្យ

(បរទេស)៖ Cole Palmer អាចចូលលេងបានវិញ ពេលតោខៀវ Chelsea ប៉ះកាំភ្លើងធំ Arsenal នៅក្របខណ្ឌ Premier League ស្អែកនេះ ក្នុងកីឡដ្ឋាន Stamford Bridge។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះមានបញ្ហារបួសម្រាមជើង ដោយសារទាត់ទ្វារកាលសប្តាហ៍មុន ដែលបានអវត្តមានពេលក្រុមលេងឈ្នះ Burnley និង Barcelona។

កីឡាករអន្តរជាតិអង់គ្លេស Palmer បានញាំញីទៅដោយបញ្ហារបួសជាខ្លាំងរដូវកាលនេះ ដោយទើបលេងបានតែ ៥ប្រកួតគ្រប់កម្មវិធី ក្រោយពេលស៊ុតបាន ១៥គ្រាប់ ក្នុងលីគរដូវកាលមុន។

លោក Enzo Maresca អ្នកចាត់ការទូទៅ Chelsea បានថ្លែងថា “គាត់អាចលេងបានស្អែកនេះ។ គ្រប់គ្នាសប្បាយចិត្ត នៅពេលមិត្តរួមក្រុមត្រឡប់មកវិញ”។

គួរបញ្ជាក់ផងថា ការត្រឡប់មកវិញរបស់ Palmer ស្របពេល Chelsea កំពុងឈរលេខ២ ក្នុងតារាងពិន្ទុ Premier League ដោយមាន ២៣ពិន្ទុបណ្តោះអាសន្ន ចាញ់ប្រៀបក្រុមកំពូលតារាង Arsenal ៦ពិន្ទុ ក្រោយឆ្លងការ់ ១២ប្រកួតដូចគ្នា៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top