IOC និង OCA ផ្តល់ជំនួសមនុស្សធម៌អូឡាំពិកជួយជនភៀសសឹកកម្ពុជា

ស្ថាប័នគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាប្រតិបត្តិអូឡាំពិកអាស៊ី (OCA) បានផ្តល់ជំនួយមនុស្សធម៌ ដើម្បីជួយទៅកាន់ជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ លើកម្ពុជា។ ជំនួយនេះផ្តល់ជួន តាមរយៈគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា (NOCC)។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងក្នុងពេលទទួលជំនួយមនុស្សធម៌ នៅរសៀលថ្ងៃទី២៥ ខែធ្នូនេះថា ជំនួយដែលបានផ្តល់មកនេះ គឺ ស្ថិតក្រោមមូនិធិចលនាអូឡាំពិកជួយជនភៀសសឹក (Olympic Refugees Foundations) ដែល IOC សហការជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសសឹក (UNHCR) ដើម្បីជួយជនរងគ្រោះដោយសារគ្រោះមហន្តរាយ ឬក៏បញ្ហាសង្គ្រាម។ 

អគ្គលេខាធិការ NOCC បន្តទៀតថា ការផ្តល់ជំនួយនេះមកកម្ពុជានៅពេលនេះ ធ្វើឡើងក្រោយការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតពីសំណាក់ IOC និង OCA។ ជំនួសនេះក៏បានបញ្ជាក់ថា ស្ថាប័នកីឡាលំដាប់ពិភពលោកទាំងនោះ បានទទួលស្គាល់ និងមើលឃើញថាពលរដ្ឋកម្ពុជារាប់សែននាក់ កំពុងតែរងគ្រោះដោយសារតែបញ្ហាសង្គ្រាមឈ្លានពានយ៉ាងពិតប្រាកដ។

ស្ថាប័ន IOC និង OCA បានផ្តល់ជំនួយទាំងនោះដូចជាស្បៀងអាហារ សម្ភារៈសិក្សា និងសម្ភារៈកីឡា ដើម្បីធានាថាកុមារ យុវជន និងពលរដ្ឋ នៅតែអាចបន្តលេងកីឡា ក្នុងស្មារតីរួមអូឡាំពិក ទោះកំពុងតែភៀសខ្លួនក៏ដោយ។ សម្ភារៈកីឡា-សិក្សា ស្ថាប័ន NOCC នឹងប្រគល់បន្តទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តយកទៅចែកដល់សិស្សានុសិស្សភៀសសឹក ដែលខកខានរៀនសូត្រ និងការវិលត្រឡប់ទៅសាលារៀន។ ចំណែកស្បៀងអាហារ នឹងប្រគល់ទៅតាមរដ្ឋបាលខេត្តដែលរងគ្រោះ ក្នុងការចាត់ចែងចែកទៅកាន់ពលរដ្ឋភៀសសឹកបន្ត។

លោក វ៉ាត់ ចំរើន បានចាត់ទុកការផ្តល់ជំនួសពីសំណាក់ស្ថាប័នកីឡាធំៗនេះ មានគុណតម្លៃធំបំផុត ក្នុងការគាំទ្រផ្នែកស្មារតីសម្រាប់មនុស្សជាតិទាំងមូល ព្រមទាំងតម្លៃផ្សារភ្ជាប់សារដ៏សំខាន់សម្រាប់ពិភពលោក ថាកីឡាផ្សារភ្ជាប់ជាមួយនឹងសន្តិភាព ពុំមែនជាសង្គ្រាម។

អគ្គលេខាធិការ NOCC ខាងលើបញ្ជាក់បន្ថែមទៀតថា ជំនួយពីសំណាក់ IOC និង OCA គឺផ្តល់សម្រាប់តែជនភៀសសឹកតែប៉ុណ្ណោះ ក្នុងចលនាអូឡាំពិក ដោយពុំមានពាក់ព័ន្ធទៅនឹងកត្តានយោបាយ ឬផ្តល់ទៅកាន់កងទ័ពឡើយ។

គិតមកដល់ត្រឹមថ្ងៃទី២៥ ធ្នូ ជនភៀសសឹកកម្ពុជា បានកើនឡើងដល់ចំនួនជិត ៦៤ម៉ឺននាក់ ហើយពលរដ្ឋ ស្លាប់ មានចំនួន ៣០នាក់ និងរបួស ៨៧នាក់។ ក្នុងនោះស្ត្រី ៣៣៣ ៦៣១ នាក់ និងកុមារ ២០៣ ៥៩៣ នាក់ ដោយសារការវាយប្រហារ ឈ្លានពានពីសំណាក់យោធាថៃ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top