អបអរសារទរ ក្រុម​គុន​ចម្រុះ​នាំ​ភាព​រីករាយ​ជូន​កម្ពុជា​បន្ទាប់​ពី​ឈ្នះខ្សែក្រវាត់​២គ្រឿង​នៅ​វៀតណាម

អបអរសារទរ​ចំពោះ​ក្រុម​កីឡាករ​គុន​ចម្រុះ​កម្ពុជា ​រួម​មាន​កីឡាករ​ រិន​ សារ័ត្ន​ គោរមៈ ច័ន្ទរាជ្យ​ ដែល​យក​ឈ្នះ​ដៃគូ​ប្រកួត​ដណ្ដើម​បាន​ខ្សែក្រវាត់​ចំនួន​ ២គ្រឿង​ជូន​កម្ពុជា​ និង​ការ​បង្ហាញ​ទង់ជាតិ​ខ្មែរ​ ភាព​រីករាយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​គាំទ្រ​កាល​ពី​យប់មិញ​នេះ។​

ជ័យជម្នះ​ខ្សែក្រវាត់​ ២គ្រឿង​កាល​ពី​យប់​ថ្ងៃ​ទី២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ យប់​មិញ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​ពិសេស​ក្នុង​មជ្ឈដ្ឋាន​ប្រដាល់​មាន​ភាព​សប្បាយ​រីករាយ​ និង​បាន​លើក​មក​និយាយ​ ស៊ែ​ចែក​រំលែក​ច្រើន​ក្នុង​ជំនួប​ដ៏​ធំ​នៅ​ឯ​ប្រទេស​វៀតណាម​នេះ។​

 

ដោយ​តែ​សារ​អាក់​ខាន​ឃើញ​ការ​ប្រកួត​នានា​យូរ​ផង​ រួម​ផ្សំ​ជា​មួយ​ព្រឹត្តិការណ៍​ឈ្លាន​ពាន​ពី​សត្រូវ​សៀម​អំឡុង​ពេល​នេះ​ម្នាក់ៗ​សុទ្ធតែ​មាន​ទុក្ខកង្វល់​ និង​តាមដាន​ព័ត៌មាន​អំពី​ស្ថានការណ៍​ព្រំដែល​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ជាង​ ២០​ថ្ងៃ​កន្លងទៅ។

ស្ថានការណ៍​ព្រំដែន​មាន​បទ​ឈប់​បាញ់​រយៈពេល​ ៧២​ម៉ោង​បង្ករឲ្យមាន​ភាព​ធូរស្រាល​ផង​ ស្រប​ពេល​ក្រុម​កីឡាករ​កម្ពុជា​ឈ្នះ​ខ្សែក្រវាត់​ដល់​ទៅ ២គ្រឿង​នៅ​លើ​ឆាក​អន្តរជាតិ​ឯ​ប្រទេស​វៀតណាម​ទៅ​ទៀត​ប្រជាជន​កម្ពុជា​ពិសេស​អ្នក​តាមដាន​វិស័យ​ប្រដាល់​មាន​ភាព​រីករាយ​ជា​ខ្លាំង​ចំពោះ​សមិទ្ធិផល​ដ៏​ល្អមួយ​នេះ​ និង​ការ​បង្ហាញ​ទង់ជាតិ​ខ្មែរ​ប្រាប់​ពិភពលោក​ថា​ «កម្ពុជា​ត្រូវ​ការ​សន្តិភាព​ កម្ពុជា​មិន​ត្រូវ​ការ​សង្គ្រាម​ទេ»។​

បញ្ជាក់​ដែរ​ថា​ ក្រុម​គុន​ចម្រុះ​ (MMA) កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ និង​ក្រុម​ការងារ​ Cambodian Top Team កាល​ពី​យប់​ថ្ងៃ​ទី២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នេះ​មាន​កីឡាករ​កម្ពុជា​ ២រូប​ប្រកួត​ឈ្នះ​ខ្សែក្រវាត់​ God Of Martial Art (GMA) គឺ​កីឡាករ​ រិន​ សារ័ត្ន​ ឈ្នះ​ពិន្ទុ​ ចំណែក​ គោរមៈ​ ច័ន្ទរាជ្យ​ ផ្ដួល​វៀតណាម​ដែល​ជា​ម្ចាស់​ផ្ទះ​ឲ្យ​សន្លប់​នៅ​ទឹក​ទី១។​ ចំពោះ​កីឡាករ​កម្ពុជា​មួយ​រូប​ទៀត​គឺ​ អធិជ័យ​ ច័ន្ទរាជ្យ​ ចាញ់​ពិន្ទុ​វៀតណាម​ក្នុង​ជំនួប​មិត្តភាព៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top