ម្យ៉ាង​ដែរ​ លន​ បញ​ ឆ្លើយ​បែប​នេះ៖​ យើង​ល្អ​ប៉ុណ្ណឹង​ល្អ​ក្នុង​ស្រុក​ទេ​ យើង​មិន​ទាន់​ប៉ះ​ជើង​ខ្លាំងពិត​ប្រាកដ​នៅ​ក្រៅ​ប្រទេស​ឡើយ

កីឡាករ​ លន​ បញ្ញា​ ដែល​ជើង​ខ្លាំង​លើ​ប្រភេទ​ទម្ងន់​ ៦៧​គីឡូក្រាម​នៅ​កម្ពុជា​ មិន​ទទួល​ថា​ខ្លួន​ល្អ​ដាច់​គេ​ ឬ​ល្អ​ដល់​កំពូល​ប្រចាំ​ស្រុក​ខ្មែរ​នោះ​ទេ​ ពោល​សព្វ​ថ្ងៃ​ប៉ះ​បរទេស​ល្មមៗ​​ដូច្នេះ​មិន​ចាត់​ទុក​ថា​ខ្លួន​ខ្លាំងបំផុត​នោះ​ឡើយ​នា​ពេល​បច្ចុប្បន្ន​នេះ។

អ្នក​ប្រដាល់​ លន​ បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ លទ្ធផល​ឈ្នះ​ជា​បន្តបន្ទាប់​នេះ​រូប​គេ​ចាត់​ទុក​ថា​សមត្ថភាព​ល្អ​ហើយ​ ប៉ុន្តែ​ល្អ​បែប​នៅ​ក្នុង​ស្រុក​នោះ​ទេ។​ បើ​និយាយ​ថា​ឲ្យ​ល្អ​ដាច់​គេ​ ឬ​កម្រិត​សមត្ថភាព​ដល់​កំពូល​នោះ​គឺ​មិន​ទាន់​​ទេ​ ព្រោះ​សព្វ​ថ្ងៃ​នេះ​ខ្លួន​ប៉ះ​កីឡាករ​បរទេស​ល្មមៗ។​

កូន​សិស្ស​លោក​ ធន់​ សុភា ​រូប​នេះ​បន្ថែម​ទៀត​ថា​ សព្វ​ថ្ងៃ​អាច​និយាយ​បាន​ថា​ជោគជ័យ​ហើយ​ក្នុង​ស្រុក​ ប៉ុន្តែ​នៅ​លើ​ឆាក​អន្តរជាតិ​មិន​ទាន់​ធ្វើ​បាន​នៅ​ឡើយ​ទេ។​ ការ​ប្រកួត​ក្រៅ​ស្រុក​ធំៗ​ ឬ​ប៉ះ​កីឡាករ​បរទេស​ល្អ​ៗ​ខ្លាំង​នោះ​គឺ​រូប​គេ​មិន​ទាន់​បាន​ឆ្លងកាត់​ឡើយ។​ យ៉ាងណា​ បញ្ញា​ មើល​ឃើញ​សមត្ថភាព​របស់​ខ្លួន​ប៉ុណ្ណឹង​មិន​ជា​ល្អ​ណាស់​ណា​ទេ​គឺ​ត្រូវ​ពង្រឹង​ចំណុច​ខ្វះខាត​បន្ថែម។

បញ្ជាក់​ដែរថា​ លន​ បញ្ញា​ បច្ចុប្បន្ន​នេះ​កំពុង​គ្រង​ខ្សែក្រវាត់​ ១១គ្រឿង​ក្នុង​ដៃ​បន្ទាប់​ពី​រូប​គេ​ប្រឡូក​គុន​ខ្មែរ​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ។​ ៣ប្រកួត​ចុងក្រោយ​រូប​គេ​ឈ្នះ​ខ្សែក្រវាត់​ ៣គ្រឿង​ចូល​ក្លឹប​លោក​ ធន់​ សុភា។​ រូប​គេ​ត្រូវ​បាន​អ្នក​គាំទ្រ​គុន​ខ្មែរ​ចាត់​ទុក​ថា​ជា​កីឡាករ​ល្អ​ប្រចាំ​ទម្ងន់​ ៦៧​គីឡូក្រាម​នេះ​ហើយ​នៅ​កម្ពុជា៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top