ពត៌មានថ្មីៗ / Leave a Comment យកបានហើយ! R. Madrid ត្រៀមនឹងបង្ហាញមុខជម្រើសជាតិអាហ្សង់ទីន រូបនេះជាកីឡាករថ្មីរបស់ខ្លួន កិច្ចព្រមព្រៀងរវាង កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ ជាមួយនឹងក្លិប Real Madrid ត្រូវបានព្រមព្រៀងនិងចុះហត្ថលេខារួចអស់ហើយ កីឡា៖ ខ្សែបម្រើ Franco Mastantuono នឹងត្រូវបង្ហាញជាកីឡាករថ្មីរបស់ Real Mardrid នាពេលឆាប់ៗនេះ បើយោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano ។ ខ្សែបម្រើ Franco Mastantuono កិច្ចព្រមព្រៀងរវាង កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ ជាមួយនឹងក្លឹប Real Madrid ត្រូវបានព្រមព្រៀង នឹងចុះហត្ថលេខារួចអស់ហើយ ខណៈដែលក្លឹប River Plate នឹងទទួលបានប្រាក់ថ្លៃផ្ទេរកីឡាកររូបនេះខ្ទង់ ៤៥លានដុល្លារ ហើយ Franco Mastantuono នឹងចុះកុងត្រាជាមួយ Ream Mardrid រហូតដល់ខែមិថុនា ឆ្នាំ២០៣១ ឯណោះ។ ខ្សែបម្រើ Franco Mastantuono Franco នឹងចូលរួមលេងឪ្យ Real Madrid ចាប់ពីពាក់កណ្តាលខែសីហាទៅ គឺក្រោយការណ៍ Club World Cup បានបញ្ចប់សព្វគ្រប់។
ភារកិច្ចដ៏ធំសម្បើមរបស់ក្រុមបាល់ទាត់ Barcelona: តើខែមេសាឆ្នាំ 2025 នឹងនាំមកនូវភាពអស្ចារ្យមកកាន់ពហុកីឡាដ្ឋាន Camp Nou ដែរឬទេ ពត៌មានថ្មីៗ