ពត៌មានថ្មីៗ / Leave a Comment Pique ថាឆ្នាំនេះ Ballon d'Or មិនផុតពីដៃ តារាឆ្នើមជំនាន់ក្រោយ ប៉ុន្មានរូបនេះទេ អតីតខ្សែការពារឆ្នើម Gerard Pique បានជ្រើសរើសកីឡាករ Barcelona ចំនួនបីរូប កីឡា៖ អតីតខ្សែការពារឆ្នើម Gerard Pique បានជ្រើសរើសកីឡាករ Barcelona ចំនួនបីរូបគឺ Lamine Yamal, Pedri និង Raphinha ជាអ្នកដែលសមនឹងឈ្នះពានបាល់មាស Ballon d’Or នៅរដូវកាលនេះ។ ពិតណាស់ រដូវកាលបាល់ទាត់ ២០២៤/២០២៥បានបញ្ចប់ទៅហើយ ដែលនោះមានន័យថាការប្រកាសពានរង្វាន់អ្នកឈ្នះពានបាល់មាស Ballon d’Or ក៏ខិតនឹងជិតមកដល់ដែរ ដោយនឹងធ្វើឡើងនាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះហើយ។ ក្នុងនោះ មានការជជែកវែកញែកបណ្ដើរៗហើយ ទាក់ទងនឹងបេក្ខភាពដែលអាចឈ្នះ Ballon d’Or នៅរដូវកាលនេះ ដោយ Ousmane Dembele ដែលបានឈ្នះពានរង្វាន់ Champions League ជាមួយ PSG ជាកីឡាករដែលគេរំពឹងទុកថាអាចឈ្នះពាននេះ។ Pique ឯណោះត្រូវបានសម្ភាសន៍ដោយទស្សនាវដ្ដី DAZN Football ឲ្យគេជ្រើសរើសបេក្ខភាពកីឡាករ៦រូបដែលមានឱកាសឈ្នះពាន Ballon d’Or នារដូវកាលនេះហើយជាលទ្ធផល Pique បានរើសយក Lamine Yamal នៅចំណាត់ថ្នាក់លេខ១, Pedri នៅលេខ២,Raphinha នៅលេខ៣, Vitinha (PSG) លេខ៤, Kylian Mbappe (Real Madrid) លេខ៥ និង Ousmane Dembele (PSG) នៅលេខរៀងទី៦៕ Lamine Yamal Pedri Raphinha Vitinha Mbappe Ousmane Dembele
ភារកិច្ចដ៏ធំសម្បើមរបស់ក្រុមបាល់ទាត់ Barcelona: តើខែមេសាឆ្នាំ 2025 នឹងនាំមកនូវភាពអស្ចារ្យមកកាន់ពហុកីឡាដ្ឋាន Camp Nou ដែរឬទេ ពត៌មានថ្មីៗ