កីឡា៖ លោក Hansi Flick ជាគ្រូបង្វឹករបស់ Barcelona កំពុងសម្លឹងចង់បាន ខ្សែប្រយុទ្ធ Ivan Perisić មករួមក្រុមដោយមិនអស់ប្រាក់ថ្លៃផ្ទេរ នេះបើយោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano ។
Ivan Perisić ឯណោះក៏បានទទួលដំណឹងថា Barcelona ចាប់អារម្មណ៍ដែរនិងកំពុងរង់ចាំសំណើពីក្លិបនេះ ដោយពុំទាន់ពិចារណាសំណើពីក្លិបផ្សេងៗឡើយ។
ខ្សែប្រយុទ្ធ Ivan Perisic
គួរបញ្ជាក់ផងដែរថា Ivan Perisić គឺជាខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិក្រូអាតដោយធ្លាប់លេង នៅក្លិបបាល់ទាត់ល្បីៗជាច្រើនដូចជា Bayern Munich, Inter Milan, Tottenham Hotspur ជាដើម៕