Spurs បានបញ្ចប់ការផ្ទេរកីឡាករ Tel ពី Bayern ជាផ្លូវការ ដោយមានតម្លៃ £30 លាន។ 💰

Tottenham បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធជនជាតិបារាំង Mathys Tel ជាផ្លូវការ ពីក្លឹប Bayern Munich។
Spurs បានព្រមព្រៀងក្នុងការទូទាត់តម្លៃប្រហែល £30 លាន សម្រាប់កីឡាករវ័យ 20 ឆ្នាំរូបនេះ ដែលនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 6 ឆ្នាំនៅពេលដែលកិច្ចសន្យាខ្ចីជើងរបស់គាត់ត្រូវបញ្ចប់នៅថ្ងៃទី 30 ខែមិថុនា។
Tel ដែលនៅជាមួយក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ European U-21 Championship បានចូលរួមជាមួយ Spurs ក្នុងលក្ខខណ្ឌខ្ចីជើងអំឡុងខែមករា។
គាត់បានចូលលេង 20 ប្រកួតសម្រាប់ Spurs កាលពីរដូវកាលមុន គាត់បានស៊ុតបញ្ចូលទី 3 គ្រាប់ និងជាកីឡាករបម្រុងដោយគាត់ពុំបានចូលលេងនៅវគ្គផ្ដាច់ព្រ័ត្រនៃ Europa League ដែល Spurs បានយកឈ្នះ Manchester United។
Tottenham ក៏មានចំណាប់អារម្មណ៍ចង់ទិញខ្សែប្រយុទ្ធ Brentford Bryan Mbeumo ផងដែរ។ គាត់ក៏ជាគោលដៅរបស់ Manchester United ផងដែរ។
គ្រូបង្វឹកចាស់របស់ Mbeumo នៅ Brentford គឺ Thomas Frank ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ Spurs កាលពីថ្ងៃព្រហស្បតិ៍ ១២ មិថុនា ២០២៥។