Lionel Messi និងក្លឹប Inter Miami បានស្មើគ្នា 0-0 ជាមួយក្លឹប Al Ahly របស់អេហ្ស៊ីប ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ Club World Cup យប់ថ្ងៃសៅរ៍។

នៅចំពោះមុខអ្នកគាំទ្រជាង 60,000 នាក់នៅឯកីឡដ្ឋាន Hard Rock ក្រុម Inter Miami បានរួចផុតពីការវាយលុកក្នុងតង់ទី 1 ដោយម្ចាស់ជើងឯកអាហ្រ្វិក 12 សម័យកាលគឺ Al Ahly ដោយឪកាសយកឈ្នះពីគ្រាប់បាល់ប៉េណាល់ទីរបស់ Mahmoud Trezeguet តែត្រូវបានបញ្ឈប់ដោយអ្នកចាំទី Oscar Ustari ។
នៅក្នុងចុងតង់ទី 2 នៃម៉ោងបន្ថែម Miami ស្ទើរតែមានឱកាសស៊ុតបញ្ចូលទីដោយបាល់ហ្វ្រីឃីកទៅហើយ ប៉ុន្តែបែរត្រូវរបារទីទៅវិញ។
Miami ត្រូវពឹងផ្អែកលើអ្នកចាំទីជើងចាស់ជនជាតិអាហ្សង់ទីន Ustari ដើម្បីរក្សាស្ថានភាពនៃការប្រកួតក្នុងតង់ទី 1 ដោយកីឡាករវ័យ 38 ឆ្នាំរូបនេះបានសង្គ្រោះជាច្រើន ខណៈដែល Al Ahly កំពុងវាយលុក។ គាត់បានសង្គ្រោះបាល់ពីរដងយ៉ាងសំខាន់នៅមុនពេលបញ្ចប់តង់ ដោយរារាំងការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី 43 របស់ Trezeguet ហើយបន្ទាប់មកក្រោកឡើងយ៉ាងលឿនដើម្បីរារាំងការស៊ុតបន្ថែមម្ដងទៀត។

ចំពោះលទ្ធផលស្មើរគ្នានេះ បានធ្វើឱ្យក្រុមទាំងពីរមានការប្រជែងគ្នាដើម្បីឈានទៅវគ្គបន្តក្នុងពូល A ជាមួយនឹងការធ្វើតេស្តដ៏ស្វិតស្វាញដែលទំនងជាប៉ះជាមួយក្រុមយក្សប្រេស៊ីល Palmeiras និង Porto មកពីព័រទុយហ្គាល់។ មានពីរក្រុម នឹងឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។
Miami អាចមានឪកាសច្រើនជាង ដោយការអនុវត្តរបស់ខ្លួនបានយ៉ាងល្អនៅក្នុងតង់ទីពីរបន្ទាប់ពីត្រូវបាន AI Ahly គ្រប់គ្រងនៅក្នុងតង់ទីមួយ។ Inter Miami មានឱកាសល្អជាងបន្ទាប់ពីបានសម្រាកនៅតង់ទីមួយ ដោយការស៊ុតបាល់ហ្វ្រីឃីករបស់ Messi និងការទាត់ពីចម្ងាយរបស់គាត់ ប៉ះត្រូវបង្គោលទីទាំងពីរលើក។