Ronaldo បានជូនអាវដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមជាមួយសារដ៏ពិសេសមួយ

កីឡា៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានជូនកាដូដ៏ពិសេសមួយដល់ លោកប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិក នូវអាវកីឡាក្រុមជម្រើសជាតិព័រទុយកាល់ ដោយមានហត្ថលេខារបស់ខ្លួន។

កាលពីព្រឹកថ្ងៃទី១៧ខែមិថុនាកន្លងទៅនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលកាដូអាវមួយនេះពីលោក Antonio Costa ដែលជាប្រធានសហភាពអឺរ៉ុប ដោយក្នុងនោះ Ronaldo បានសរសេរអក្សរមួយជួរនៅខាងក្រោមអាវ ពីលើហត្ថលេខារបស់គេផ្ទាល់ថា

បន្ទាប់ពីបានទទួលកាដូដ៏ពិសេសនេះពី Ronaldo លោកប្រធានាធិបតី Donald Trump បានឆ្លើយតបទៅកាន់ Ronaldo វិញថា  “អូហ៍ ខ្ញុំពិតជាចូលចិត្តសារមួយនេះណាស់…លេងកីឡាដើម្បីសន្តិភាព។ ពិតជាអស្ចារ្យណាស់។”

សាររបស់ Cristiano Ronaldo ជាជំហរមួយប្រកាសថា រូបគេមិនចង់ឃើញមានសង្គ្រាមណាមួយកើតឡើងនោះទេ និងទទូចសុំឲ្យមានសន្តិភាពកើតឡើង៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top