ស្ងាត់ៗ Liverpool យកបានខ្សែការពារ សញ្ជាតិហុងគ្រីរូបនេះក្នុងតម្លៃខ្ទង់ ៥០លាន
ភាគីរបស់លោក Arne Slot បានចាយប្រាក់ថ្លៃផ្ទេរខ្ទង់៥៤.៦លានដុល្លារ
យោងតាមគេហទំព័រផ្លូវការរបស់ក្លិបហង្សក្រហម Liverpool បានបញ្ជាក់ឲ្យដឹងថា ក្លិបបានចុះហត្ថលេខាយកបានខ្សែការពារ Milos Kerkez ដែលមានសញ្ជាតិហុងគ្រី ពីក្លិប Bournemouth ហើយ។
ភាគីរបស់លោក Arne Slot បានចាយប្រាក់ថ្លៃផ្ទេរខ្ទង់៥៤.៦លានដុល្លារ សម្រាប់ខ្សែការពាររូបនេះដោយក្លិបគ្រោងនឹងយកគេមកជំនួស ខ្សែការពារ Trent Alexander-Arnold ដែលបានចាកចេញពី Liverpool ផ្លាស់ទៅ Real Madrid ។
Milos Kerkez ធ្លាប់បានលេងនៅក្លិបនៅអឺរ៉ុបល្បីៗដូចជា AC Milan និង Bournemouth ដោយរូបគេបានបង្ហាញខ្លួនឲ្យ Bournemouth បាន៦៦ប្រកួតផងដែរ៕