គ្រូ Chelsea មិនទាន់ច្បាស់ថា Neto មានជម្រើសលេងទល់ Palmeiras នោះទេ អំឡុងការកាន់ទុក្ខមិត្តដ៏ជិតស្និទ្ធ Jota

(បរទេស)៖ អ្នកចាត់ការក្រុម Chelsea លោក Enzo Maresca បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែប្រយុទ្ធ Pedro Neto មិនទាន់មានការសម្រេចចិត្តណាមួយនោះទេ ថាតើអាចមានជម្រើសលេងទល់ក្រុម Palmeiras ក្នុងវគ្គ ៨ក្រុមពានរង្វាន់ FIFA Club World Cup 2025 ក្រោយពេលមិត្តរួមសញ្ជាតិព័រទុយហ្គាល់ Diogo Jota បានទទួលមរណៈភាព នឹងកាន់ទុក្ខចំពោះការស្លាប់ដ៏សោកសៅចំពោះមិត្តដ៏ជិតស្និទ្ធរបស់រូបគេនេះ ។

ក្រុម Chelsea នឹងត្រូវប៉ះក្រុម Palmeiras ក្នុងវគ្គ ៨ក្រុមនាវេលាម៉ោង ៨:០០ព្រឹកនាថ្ងៃទី០៥ ខែកក្កដានេះ ខណៈករណី Jota អំឡុងពេលនេះ Neto បានរងផលប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង នឹងមិនចូលរួមហ្វឹកហាត់ជាមួយក្រុមនោះ ប៉ុន្តែរូបគេក៏មិនបានចេញទៅណាពីក្រុមដែលស្ថិតក្នុងទីក្រុង Philadelphia ។

សូមជម្រាបផងថា ខ្សែបម្រើ Diago Jota សមាជិករបស់ក្រុម Liverpool និងប្អូនប្រុសរបស់គាត់បានទទួលមរណៈភាព នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅភាគពាយព្យនៃប្រទេសអេស្ប៉ាញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលដែលរថយន្តទំនើប Lamborghini របស់ពួកគេបានបើកធ្លាក់ចេញពីផ្លូវហើយបានផ្ទុះឆេះ នៅតំបន់ Zamora ។

លោក Maresca បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ខណៈនេះវាជាពេលវេលាដ៏លំបាកមួយ អ្នកមានអារម្មណ៍ថាអស់សង្ឃឹម Pedro កាន់តែសោកសៅ ហើយយើងទាំងអស់គ្នានៅទីនេះ ដើម្បីគាំទ្រគាត់ រូបគេនឹងត្រូវធ្វើការសម្រេចចិត្តណាមួយ ថាតើត្រូវលេងឬអត់ ហើយយើងនឹងគាំទ្រគាត់» ។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top