Chelsea ឡើងទៅប៉ះ Fluminense វគ្គ ៤ក្រុម Club World Cup 2025 ក្រោយទម្លាក់ក្រុមប្រេស៊ីល Palmeiras

(បរទេស)៖ តោខៀវ Chelsea របស់អង់គ្លេស នឹងបន្តប៉ះក្រុមមកពីប្រេស៊ីល ១ទៀតគឺ Fluminense នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FIFA Club World Cup 2025 ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។

Chelsea បានឆ្លងផុតវគ្គ ៨ក្រុមនៃពាន ៤ឆ្នាំម្តងនេះ តាមរយៈយកឈ្នះគូប្រជែង Palmeiras មកពីប្រេស៊ីលផងដែរ នាព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅកម្ពុជា) ដោយលទ្ធផលផ្លូវការ ២-១ ដូចទៅនឹងលទ្ធផលរបស់ Fluminense ដែលបានទម្លាក់ Al-Hilal មកពីអារ៉ាប៊ីសាអូឌីតកាលពីរំលងអាធ្រាត្រ។

ក្នុងប្រកួតនោះដែរកីឡាករ Cole Palmer ជាអ្នករកបានគ្រាប់បាល់បើកឆាកនៅនាទី១៦ បញ្ចប់ការលេង ៨លើករបស់គេពុំមានគ្រាប់បាល់សម្រាប់ Chelsea និងជម្រើសជាតិតោកំណាច មុនពេល Estevao ដែលខិតជិតមកចូលរួមជាមួយតោខៀវនោះ រកបានគ្រាប់តាមស្មើវិញនៅដើមវគ្គទី២។ ការប្រកួតបានបន្តដល់នាទី៨៣ ទើបខ្សែការពារ Giay Aguestin ឱ្យកាដូក្រុមរបស់លោក Enzo Maresca ពីការធ្វេសប្រហែសចូលទីខ្លួនឯង។

អង់គ្លេសនៅសល់តែតោខៀវ ១គត់ដែលបានឡើងដល់វគ្គបន្តបន្ទាប់ នៅពេល Manchester City បានត្រឡប់ទៅផ្ទះវិញត្រឹមវគ្គ ១៦ក្រុមប៉ុណ្ណោះពេលចាញ់ Al-Hilal។

ជំនួបរវាង Chelsea និង Fluminense នឹងធ្វើឡើងនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅឯកីឡដ្ឋាន MetLife ស្ថិតក្នុងរដ្ឋ New Jersey ដើម្បីប្រជែងកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត៕

ប្រភព: freshnewsasia

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top