ខ្សែប្រយុទ្ធ Villarreal Barry កំពុងត្រៀមធ្វើតេស្តសុខភាពជាមួយក្លឹប Everton។

ក្លឹប Everton ខិតជិតនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធ Thierno Barry មកពីក្លឹប Villarreal ដោយគាត់នឹងធ្វើដំណើរទៅកាន់ Merseyside ដើម្បីធ្វើតេស្តសុខភាព មុននឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយតម្លៃប្រហែល £27 លានផោន ប៉ុន្តែការផ្ទេរនៅមិនទាន់បញ្ចប់ជាផ្លូវការទេ។
Barry មានលក្ខខណ្ឌផ្ទេរក្នុងតម្លៃ 34.5m នៅក្នុងកិច្ចសន្យាជាមួយ Villarreal ប៉ុន្តែ Everton សង្ឃឹមថានឹងអាចចំណាយតិចជាងនេះសម្រាប់កីឡាករវ័យ 22 ឆ្នាំរូបនេះ ដែលបានស៊ុតបញ្ចូលទី 11 គ្រាប់ និង 4 assists ក្នុង 38 ប្រកួតកាលពីរដូវកាលមុន ដោយគាត់បានជួយ Villarreal បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 5 នៅ La Liga និងមានសិទ្ធិលេងនៅក្នុងពានរង្វាន់ Champions League ។

គេនឹងមកជំនួសតំបន់ប្រយុទ្ធឲ្យ Everton បន្ទាប់ពី Dominic Calvert-Lewin បានចាកចេញក្រោយកិច្ចសន្យារបស់ពួកគេបានបញ្ចប់។
Barry កើតនៅ Lyon ហើយបានចាកចេញពីក្លឹប Sochaux នៅវ័យ 19ឆ្នាំ ដើម្បីលេងនៅលីគទី 2 របស់បែលហ្សិកជាមួយ Beveren។
រដូវកាលបន្ទាប់គាត់បានផ្លាស់ទៅក្លឹប Basel របស់ Swiss Super League មុនពេលគាត់ចូលរួមជាមួយ Villarreal ក្នុងខែសីហា ឆ្នាំ 2024 ជាមួយតម្លៃផ្ទេរប្រហែល £13m។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top