Rashford ត្រលប់មក United វិញហើយប៉ុន្តែហ្វឹកហាត់ដាច់ដោយឡែក

United នៅតែធ្វើការលើការចាកចេញ ហើយទោះបីជាត្រូវបានផ្តល់ពេលបន្ថែមដើម្បីស្វែងរកដំណោះស្រាយអំពីអនាគតរបស់គាត់ក៏ដោយ Marcus Rashford ក៏បានត្រលប់ទៅកន្លែងហ្វឹកហាត់របស់ក្លឹបនៅឯ Carrington វិញផងដែរ។

ខ្សែប្រយុទ្ធរូបនេះកំពុងហ្វឹកហាត់នៅឆ្ងាយពីក្រុមឈុតធំ ហើយប្រើប្រាស់កន្លែងព្យាបាល និងស្តារនីតិសម្បទារបស់ក្លឹប។

ចំណង់ចិត្តរបស់ Rashford គឺជាការផ្លាស់ទៅកាន់ Barca ប៉ុន្តែពួកគេមានគោលដៅជាកីឡាករផ្សេងទៀតក្នុងតំណែងនោះផងដែរ ដូចជា Nico Williams និង Luis Diaz ។

ប៉ុន្តែ Williams បានចុះកិច្ចសន្យាថ្មីនៅក្លឹប Athletic ហើយ Liverpool បានច្រានចោលរាល់សំណើរសម្រាប់ Diaz ។

ដូច្នេះ Barca អាចពិចារណាដើម្បីធ្វើការផ្ទេរ Rashford ពី Man United។ រង់ចាំមើលទាំងអស់គ្នាតើការផ្ទេរអាចកើតឡើងមែនរឺទេ ស្របពេលដែល Rashford ពីតជាចង់ចាកចេញពីបីសាចក្រហមក្នុងរដូវកាលនេះផងដែរ។

ប្រែសម្រួលដោយ: អេដមីនតាក់ទិច

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top