Tevez ក្លាយជានាយកបច្ចេកទេសរបស់ក្លឹបមួយនៅអាហ្សង់ទីន

អតីតខ្សែប្រយុទ្ធ Manchester City, Manchester Utd និង West Ham លោក Carlos Tevez មានការងារថ្មីក្នុងវិស័យបាល់ទាត់ បន្ទាប់ពីបុរសវ័យ 41 ឆ្នាំរូបនេះត្រូវបានតែងតាំងជានាយកបច្ចេកទេសនៃក្លឹបអាហ្សង់ទីន Talleres ។

Tevez ដែលបានបង្ហាញខ្លួនសរុប 202 ប្រកួតនៅ Premier League ក្នុងអាជីពរបស់គាត់បានចូលនិវត្តន៍នៅឆ្នាំ 2022 ហើយធ្លាប់កាន់តួនាទីនៅក្លឹប Rosario Central និង Independiente ក្នុងប្រទេសកំណើតរបស់គាត់។

បច្ចុប្បន្ន Tallares ឈរនៅលេខរៀងទី 2 ពីបាតតារាងក្នុងពូល B នៃក្របខ័ណ្ឌ Premier Division អាហ្សង់ទីន ដោយឈ្នះតែពីរប្រកួតក្នុងចំណោម 16 ប្រកួតរបស់ពួកគេ។

ប្រែសម្រួលដោយ: អេដមីនតាក់ទិច

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top