Real Madrid ចុះហត្ថលេខាលើអតីតខ្សែការពារ Man Utd Carreras ពី Benfica

Real Madrid បានចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអេស្ប៉ាញ Alvaro Carreras ពី Benfica ។ ខ្សែការពារឆ្វេងវ័យ 22 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបអេស្ប៉ាញក្នុងកិច្ចព្រមព្រៀងតម្លៃ 50 លានអឺរ៉ូ (£43m) និងបានចុះកិច្ចសន្យារយៈពេល 6 ឆ្នាំ។

Carreras គឺជាផ្នែកមួយនៃក្រុមយុវជនរបស់ Real Madrid កាលពីឆ្នាំ 2017 ដល់ 2020 មុនពេលចូលរួមជាមួយ Manchester United ។ Carreras ដំបូងបានចូលរួមជាមួយក្រុមព័រទុយហ្គាល់ក្នុងលក្ខខ័ណ្ឌខ្ចីជើង ហើយបន្ទាប់មកបានធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍វិញក្នុងតម្លៃ £5m ក្នុងខែឧសភា ឆ្នាំ 2024។

ក្នុងសេចក្ដីប្រកាសអំពីការផ្លាស់ប្ដូររបស់គេទៅកាន់ក្លឹប Real Madrid, ក្លឹប Benfica បានអះអាងថា Manchester United នឹងទទួលបានភាគរយ ២០% នៃចំនួយទឹកប្រាក់ខាងលើដែលលើសពីចំនួនដែលក្លឹបបានចំណាយទិញកីឡាកររូបនេះ។

Carreras ដែលបានចូលលេងចំនួន ៦៨ ប្រកួតសម្រាប់ក្លឹប Benfica និងរកបាន ៥ គ្រាប់ បានជួយឲ្យក្លឹបជាប់លេខ ២ នៅលីគកំពូលព័រទុយហ្គាល់ក្នុងរដូវកាលមុន ហើយគេក៏ជាសមាជិកម្នាក់នៅក្នុងក្រុមប្រកួត Club World Cup ផងដែរ។

ប្រែសម្រួលដោយ៖ អេដមីនតាក់តិច

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top