Pablo Torre បានផ្ញើសារចាកចេញដល់ក្លឹប Barcelona បន្ទាប់ពីបញ្ជាក់ការផ្ទេរជាផ្លូវការទៅកាន់ Real Mallorca

កីឡាករខ្សែបម្រើវ័យក្មេងរូបនេះបានចាកចេញក្រោយពេលបញ្ចប់រដូវកាលដែលលំបាកក្នុងការទទួលបានឱកាសលេងមិនទៀងទាត់ ប៉ុន្តែការផ្ទេរនេះមានផ្ដល់សិទ្ធិឱ្យ Barcelona អាចទិញត្រឡប់មកវិញ (buy-back clause) ក្នុងពេលអនាគត។

Torre បានសរសេរលើ Instagram ដូច្នេះថា“ការប្រកួតដំបូងរបស់ខ្ញុំជាកីឡាករអាជីព, គ្រាប់បាល់ដំបូង, ឈ្នះពានដំបូង និងការលេងជាមួយកីឡាករល្អបំផុត។ រឿងដំបូងៗដែលមិនអាចបំភ្លេចបានឡើយ។ អរគុណ @fcbarcelona។”
កីឡាករខ្សែបម្រើ Pablo Torre បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្លឹប Real Mallorca ហើយក៏បានផ្តល់បទសម្ភាសន៍ជាមួយគេហទំព័រផ្លូវការរបស់ក្លឹបអំពីការសម្រេចចិត្តរបស់គាត់ក្នុងការចូលរួមក្លឹបនៅរដូវក្តៅនេះ។

Torre បាននិយាយថា“ខ្ញុំសប្បាយចិត្តណាស់។ខ្ញុំបាននិយាយជាមួយខ្លួនឯងរយៈពេលពីរបីសប្ដាហ៍មកនេះថា ខ្ញុំចង់មកទីនេះ ខ្ញុំចង់រីករាយជាមួយ Mallorca ហើយខ្ញុំរង់ចាំមិនបានទេក្នុងការជួបសំណេះសំណាលជាមួយអ្នកគាំទ្រ មិត្តរួមក្រុម និងចាប់ផ្តើមហ្វឹកហាត់ថ្ងៃស្អែក។”
“ចាប់តាំងពីខ្ញុំបាននិយាយជាលើកដំបូងជាមួយលោក Jagoba [Arrasate] និងលោក Pablo [Ortells] តាមការហៅវីដេអូ ខណៈដែលខ្ញុំស្ថិតនៅក្នុងការប្រកួតជម្រុះអឺរ៉ុប ពួកគេបានផ្តល់ទុកចិត្តដល់ខ្ញុំយ៉ាងខ្លាំង។

ខ្ញុំត្រូវការអារម្មណ៍នោះ។ ខ្ញុំមានអារម្មណ៍ថារឿងនេះអាចដំណើរការល្អ ហើយខ្ញុំសប្បាយចិត្តណាស់ដែលបានស្ថិតនៅទីនេះ។”

ប្រែសម្រួលដោយ: 855starsport

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top