Barcelona និង Real Madrid បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេងសញ្ជាតិហូឡង់

ក្នុងវ័យត្រឹមតែ ១៩ ឆ្នាំប៉ុណ្ណោះ Smit បានបង្ហាញពីទេពកោសល្យអស្ចារ្យដោយកំពុងបង្ហាញសមត្ថភាពរបស់គាត់ជាមួយក្លឹប AZ Alkmaar។កីឡាករវ័យក្មេងរូបនេះ បានចូលរួមលេងជាមួយក្រុមឈុតធំរបស់ AZ រហូតដល់ទៅ ៣១ ប្រកួតរួចមកហើយ ហើយក្លឹបធំៗជាច្រើនទូទាំងអឺរ៉ុបកំពុងចង់បានគាត់។


Barcelona និង Real Madrid ក៏ចាប់អារម្មណ៍ផងដែរ
អាស្រ័យលើរបាយការណ៍ពី MARCA បង្ហាញថា Barcelona និង Real Madrid ជាក្រុមក្នុងចំណោមជាច្រើនដែលចង់បានខ្សែបម្រើវ័យក្មេងជនជាតិហូឡង់រូបនេះ។
ចំណាប់អារម្មណ៍នេះកើតឡើងបន្ទាប់ពីការបង្ហាញខ្លួនដ៏អស្ចារ្យរបស់ Smit នៅព្រឹត្តិការណ៍ UEFA U19 European Championship ដែលគាត់បានស៊ុតបញ្ចូលទី ៤ គ្រាប់ ហើយក៏ទទួលបានពាន MVPហើយក៏ជាអ្នកស៊ុតបញ្ចូលច្រើនជាងគេផងដែរ។

ក្លឹបដូចជា Chelsea, Tottenham, Manchester United, Bayern Munich និង Ajax ក៏បានបង្ហាញចំណាប់អារម្មណ៍ដូចគ្នា។ ប៉ុន្តែអ្វីដែលធ្វើឱ្យ Barcelona កាន់តែមានឱកាសនាំគាត់មកបាន គឺជាការចូលចិត្តជាខ្លាំងរបស់ Smit ចំពោះអតីតតារាខ្សែបម្រើ Andres Iniesta។ការចូលចិត្ត Iniesta ធ្វើឱ្យ Barcelona ទំនងនឹងក្លាយជាគោលដៅដ៏ល្អសម្រាប់អនាគតរបស់កីឡាករវ័យក្មេងរូបនេះ។

ប្រែសម្រួលដោយ: 855starsport

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top