ស្រ្តីអ៉ីតាលី ទម្លាក់ជើងខ្លាំងន័រវេសចេញពី Euro 2025 ដើម្បីឡើងវគ្គ ៤ក្រុមលើកដំបូង គិតពីឆ្នាំ១៩៩៧

(បរទេស)៖ ក្រុមបាល់ទាត់ស្រ្តីជម្រើសជាតិអាសូរីអ៉ីតាលី បានឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ នៃព្រឹត្តិការណ៍ជើងឯកនារីប្រចាំទ្វីបអឺរ៉ុប UEFA Women’s European Championship 2025 នៅពេលយកឈ្នះក្រុមខ្លាំង ស្រ្តី ន័រវេស ២-១ យប់មិញរួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ប្រធានក្រុម កីឡាការិនី Cristiana Girelli ជាអ្នករកបានគ្រាប់នាំមុខ និងគ្រាប់ជ័យជម្នះ ទាំងដែលខ្លួនមានវ័យ ៣៥ឆ្នាំ និងជាការរកបាន ៣គ្រាប់ទៀតផងនៅ Euro 2025។ នាងបានបង្ហាញខ្លួនក្នុងកម្មវិធីធំៗជាលើកទី៨ ផងដែរសម្រាប់ជម្រើសជាតិអ៉ីតាលីនាពេលនេះ។

នេះមានន័យថា ពួកគេបានឡើងទៅវគ្គ ៤ក្រុមចុងក្រោយជាលើកដំបូងសម្រាប់ គិតចាប់តាំងពីឆ្នាំ១៩៩៧ មក ដែលអាចប៉ះស្រ្តីស៊ុយអែត ឬក៏ក្រុមការពារតំណែងជើងឯក តោកំណាចអង់គ្លេសដែលត្រូវលេងវគ្គ ៨ក្រុមយប់ថ្ងៃព្រហស្បតិ៍ទី១៧ ខែកក្កដា។

វាជាការខកចិត្តជាថ្មីទៀតសម្រាប់ន័រវេស ដែលមិនអាចឆ្លងចូលវគ្គ ៤ក្រុមជាលើកដំបូងនៅ Women’s Euros គិតចាប់តាំងពីឆ្នាំ២០១៣ ស្របពេលគូប្រជែងអ៉ីតាលី បានរង់ចាំអស់ ២៨ឆ្នាំ តាមរយៈជ័យជម្នះយ៉ាងប្រផិតប្រផើយនៅឯកីឡដ្ឋាន Stade de Geneve ស្ថិតក្នុងប្រទេសស្វីស៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top