តើ Liverpool អាចមានលទ្ធភាពទិញ Isak យ៉ាងដូចម្តេច បន្ទាប់ពីចំណាយប្រាក់អស់យ៉ាងច្រើន?

Liverpool បានចំណាយច្រើនជាង 170 លានផោននៅរដូវក្តៅនេះ ហើយឥឡូវនេះកំពុងចាប់អារម្មណ៍លើកីឡាករដែលពួកគេនឹងត្រូវបំបែកកំណត់ត្រាផ្ទេររបស់អង់គ្លេសដើម្បីចុះហត្ថលេខា។
ដោយផ្ដល់ជាកញ្ចប់មួយសម្រាប់ Alexander Isak របស់ Newcastle United ដែលគេជឿថាមានតម្លៃដល់ទៅ £130 លាន បើសិនជាកិច្ចព្រមព្រៀងនេះកើតមាន នោះការចំណាយរបស់ Liverpool នៅរដូវក្តៅនេះនឹងកើនដល់ £300 លាន។
នេះជាការកើនឡើងយ៉ាងខ្លាំង។

ម្ចាស់ជើងឯក Premier League កាលពីឆ្នាំមុនបានចំណាយត្រឹមតែ 10 លានផោនលើខ្សែបម្រើស្លាបអ៊ីតាលី Federico Chiesa និង 25 លានផោនលើអ្នកចាំទីជនជាតិហ្សកហ្ស៊ី Giorgi Mamardashvili នៅក្នុងទីផ្សាររដូវក្តៅឆ្នាំមុន។
Liverpool បានចុះហត្ថលេខាលើខ្សែបម្រើ Florian Wirtz រួចហើយនៅក្នុងកិច្ចព្រមព្រៀងតម្លៃផ្ទេរ 116លានផោន ហើយបានចំណាយប្រាក់ 40 លានផោន និង 30 លានផោនសម្រាប់ខ្សែការពារ Milos Kerkez និង Jeremie Frimpong ។

ឥឡូវនេះ ទិសដៅរបស់ពួកគេផ្តោតលើខ្សែប្រយុទ្ធ។
BBC Sport យល់ឃើញថា បើទោះបីជា Liverpool បានស្វែងរកគោលដៅផ្សេងទៀតនៅក្នុងតំណែងខ្សែប្រយុទ្ធកណ្ដាល ក៏ដោយ—ពួកគេក៏បានចាប់ផ្តើមរៀបចំការចរចាសម្រាប់កិច្ចព្រមព្រៀងទិញ Isak ក្នុងពេលថ្មីៗនេះ។

ខណៈដែលគេនៅតែចង់បាន Isak ជាគោលដៅ Liverpool ក៏បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងលើ Hugo Ekitike ផងដែរ ដែល Newcastle បានស្នើ £70 លាន ប៉ុន្តែត្រូវបានបដិសេធដោយ Eintracht Frankfurt កាលពីថ្ងៃអង្គារ។
Liverpool ក៏បានទំនាក់ទំនងទៅកាន់ខ្សែប្រយុទ្ធ Yoane Wissa របស់ Brentford និង Ollie Watkins របស់ Aston Villa ដើម្បីពិចារណាជជំនួសផងដែរ។

ហេតុអ្វីបានជា Arne Slot អាចចំណាយប្រាក់ច្រើនបែបនេះ? ហើយពួកគេចង់ចំណាយថែមទៀតទេ?

តើ Liverpool អាចទិញ Isak បានមែនឬទេ?

ប្រភព៖ BBC
ប្រែសម្រួលដោយ: 855starsport

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top