កីឡាករ-កីឡាការិនីគ្រុឌគុនខ្មែរ និងកីឡាករនៃប្រទេសចិន បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នា មុនការប្រកួតចូលមកដល់ក្នុងខេត្តស៊ីឈ័ន

(ចិន)៖ ទិដ្ឋភាពកីឡាករ កីឡាការិនី គ្រុឌគុនខ្មែរ និងក្រុមការងារ ព្រមទាំងកីឡាករនៃប្រទេសចិន បានចូលរួមសន្និសីទព័ត៌មានស្តីពីការប្រកួតសង្វៀនគ្រុឌ គុនខ្មែរ-ចិន ក្នុងនោះមានក៏មានការចូលរួមពី ប្រធានសហព័ន្ធគុនខ្មែរ និងប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ ក្លឹបប្រដាល់គុនខ្មែរចិន ចូលរួមសំណេះសំណាលសួរសុខទុក្ខ បង្ហាញពីក្តីរីករាយ ចំពោះកីឡាករ កីឡាការិនីគុនខ្មែរ និងចិន មុនថ្ងៃប្រកួតចូលមកដល់ ដោយចង់បង្ហាញថា ការប្រកួតទោះចាញ់ឬឈ្នះកីឡាជាមិត្តភាព។

សម្រាប់អ្នកគាំទ្រ គ្រុឌគុនខ្មែរ នឹងបានទស្សនានៅព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង៧យប់ (ម៉ោងនៅកម្ពុជា) ពីខេត្តស៊ីឈ័ន ប្រទេសចិន និងមានការផ្សាយផ្ទាល់លើផេកផ្លូវការ Krud Energy, Krud Beer, VBL Sports និងផេកផ្លូវការ BTV News។ គ្រុឌ នាំគុនខ្មែរល្បីលើឆាកអន្តរជាតិ គាំទ្រគ្រុឌ គាំទ្រគុនខ្មែរ៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top