Newcastle បែរមកចាប់អារម្មណ៍លើ Yoane Wissa បន្ទាប់ពីបោះបង់ការប្រជែងយក Hugo Ekitike

Newcastle កំពុងបង្កើនចំណាប់អារម្មណ៍របស់ខ្លួនទៅលើកីឡាករខ្សែប្រយុទ្ធ Yoane Wissa របស់ Brentford ក្នុងរយៈពេល 24 ម៉ោងក្រោយនេះ បន្ទាប់ពីបោះបង់ការប្រជែងយក Hugo Ekitike។

The Magpies ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្តាលថ្មី ប៉ុន្តែសំណើ 70 លានផោនរបស់ពួកគេទៅកាន់ Eintracht Frankfurt សម្រាប់កីឡាករបារាំងវ័យ 23 ឆ្នាំ Ekitike ត្រូវបានបដិសេធ។

Liverpool ក៏កំពុងសម្លឹងមើល Ekitike ជាជម្រើសបម្រុង ក្នុងករណីពួកគេមិនអាចនាំយក Alexander Isak ពី Newcastle បាន។
ដោយ Newcastle បញ្ជាក់ថា Isak មិនមែនសម្រាប់លក់នោះទេ Liverpool និងបង្កើនចំណាប់អារម្មណ៍លើ Ekitike។
ប្រភពជាច្រើនប្រាប់ BBC Sport ថា ការខកខានក្នុងការនាំយក Ekitike បានធ្វើឲ្យ Newcastle ប្ដូរទិសដៅទៅរក Yoane Wissa វិញ។

ខ្សែប្រយុទ្ធWissa អាយុ 28 ឆ្នាំគឺជាគោលដៅរួចទៅហើយរបស់ Tottenham និង Nottingham Forest។ បច្ចុប្បន្ន Newcastle មានចំណាប់អារម្មណ៍តិចជាងក្លឹបទាំងនោះ ប៉ុន្តែការចាប់អារម្មណ៍នឹងកើនឡើង ខណៈពេលពួកគេកំពុងស្វែងរកខ្សែប្រយុទ្ធថ្មី។
Brentford បានបញ្ជាក់ថាពួកគេមិនចង់បាត់បង់ Bryan Mbeumo ដែលកំពុងត្រូវបាន Manchester United ចាប់អារម្មណ៍ និង Wissa នៅរដូវក្តៅនេះ ប៉ុន្តែ Wissa ចង់ចាកចេញពី Brentford ដើម្បីចូលរួមប្រកួត UEFA Champions League។

Wissa បានស៊ុតបញ្ចូលទី​ 45​ គ្រាប់ក្នុង 137ប្រកួតនៅPremier League ចាប់តាំងពីចូលរួមជាមួយ Brentford ពី Lorient ក្នុងឆ្នាំ 2021។

ប្រភព៖BBC
ប្រែសម្រួលដោយ: 855starsport

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top