ម្ចាស់កំណត់ត្រាម៉ារ៉ាតុងពិភពលោក Chepngetich ត្រូវដកបញ្ឈរជើង ព្រោះពាក់ព័ន្ធសារធាតុប៉ូវកម្លាំង

(បរទេស)៖ កីឡាការិនី Ruth Chepngetich ម្ចាស់កំណត់ត្រារត់ប្រណាំងម៉ារ៉ាតុងពិភពលោក ត្រូវបានដកបញ្ឈរដោយស្ថាប័នសមាគមអត្តពលិកអន្តរជាតិ (AIU) ក្រោយរកឃើញមានពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុលើកកម្លាំងកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ AIU បានឱ្យដឹងថា សំណាកគំរូរបស់កីឡាការិនីកេនយ៉ា Chepngetich ត្រូវបានរកឃើញដោយមន្ទីរពិសោធន៍ហៅកាត់ថា HCTZ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

កីឡាការិនីវ័យទើបតែ ៣០ឆ្នាំមកពីទ្វីបអាហ្រ្វិករូបនេះ បានបំបែកកំណត់ត្រាពិភពលោក តាមរយៈឈ្នះមេដាយមាស នៅកម្មវិធី Chicago Marathon ដែលធ្វើឡើងនាខែតុលា ឆ្នាំ២០២៤ ដោយប្រើថិរវេលារត់ ២ម៉ោង ៩នាទី និង ៥៦វិនាទីលឿនជាងម្ចាស់កំណត់ត្រាចាស់នាង Tigst Assefa សញ្ជាតិអេត្យូពីជិត ២នាទី។

ទោះជាយ៉ាងណា មន្ទីរពិសោធន៍ HCTZ ដែលស្ថិតក្រោមស្ថាប័ន World Anti Doping Agency (WADA) បានបង្ហាញថា ក្នុងទឹកនោមរបស់នាងមានភាពមិនប្រក្រតី ផ្ទុកទៅដោយសារធាតុហាមឃាត់ក្នុងកីឡា មុនឈានដល់ការដកបញ្ឈរជើងផ្លូវការ ដោយមិនបានបញ្ជាក់ពីរយៈពេលនោះទេ៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top