ខ្សែប្រយុទ្ធជប៉ុន Shin Yamada បានចូលរួមជាមួយក្លឹប Celticពី Kawasaki Frontale ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ។
កីឡាករវ័យ 25 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 32 គ្រាប់ក្នុងការបង្ហាញខ្លួន 121 ប្រកួតជាមួយនឹងក្លឹប J-League ចាប់តាំងពីឆ្នាំ 2023 ។
អ្នកចាត់ការក្រុម Brendan Rodgers បានប្រាប់សារព័ត៌មានក្លឹបថា”គាត់ជាកីឡាករដែលមានកម្លាំង ហើយអាចស៊ុតបញ្ចូលទី និងបង្កើតឱកាសឲ្យអ្នកដទៃបាន។ ខ្ញុំជឿថាគាត់អាចបន្ថែមទម្រង់នៃការវាយប្រហារឱ្យក្រុមយើងបាន។”
Yamada ដែលត្រូវបានហៅទៅកាន់ក្រុមជម្រើសជាតិជប៉ុនក្នុងឆ្នាំនេះ បាននិយាយលាជាសាធារណៈទៅកាន់អ្នកគាំទ្រ Kawasaki បន្ទាប់ពីការបរាជ័យនៅពាន Emperor’s Cup កាលពីថ្ងៃពុធ។
គាត់ចាកចេញពីក្លឹបចាស់ក្នុងអំឡុងពេលដែលក្រុមនោះស្ថិតនៅលេខ ៦ ក្នុងតារាង J-League បន្ទាប់ពីលេងបាន ២៣ ប្រកួត ដែល Yamada ស៊ុតបាន ២ គ្រាប់ក្នុងចំណោម ២១ ប្រកួតនោះ។
ខ្សែប្រយុទ្ធកម្ពស់ 5ft, 8in បានស៊ុតបញ្ចូលទីបាន 19 គ្រាប់ក្នុង ៣៨ ប្រកួតនៅលីគកាលកន្លងមក ហើយបានប្រាប់ CelticTV ថា ក្លឹបអង់គ្លេសបានចាប់ផ្តើមទំនាក់ទំនងជាមួយគាត់នៅចុងឆ្នាំ ២០២៤។
Yamada បានចូលរួមជាមួយកីឡាករថ្មីៗដូចជា Benjamin Nygren, Callum Osmand, កីឡាការពារដូចជា Hayato Inamura, Kieran Tierney, និងអ្នកចាំទី Ross Doohan ក្នុងកិច្ចចុះហត្ថលេខាជាមួយក្លឹបជើងឯកអេស្កុតលែនក្នុងរដូវក្តៅនេះ។
គាត់បានបន្តថា “Celtic គឺជាក្លឹបធំមួយក្នុងពិភពបាល់ទាត់ខ្ញុំបានមើលកីឡាករជប៉ុនដូចជា Daizen Maeda, Reo Hatate, និង Kyogo Furuhashi រួចហើយ ហើយខ្ញុំសង្ឃឹមនឹងផ្តល់ឥទ្ធិពលដូចគាត់។ប៉ុន្តែខ្ញុំនឹងធ្វើជាខ្លួនឯង ហើយខ្ញុំត្រៀមខ្លួនរួចរាល់ក្នុងការជួបប្រទះបញ្ហាទាំងអស់របស់ខ្ញុំដោយផ្ទាល់”។
ប្រភព៖ BBC
ប្រែសម្រួលដោយ: 855starsport