Barcelona កំពុងតាមដានការផ្ទេរយក Luis Díaz មកកាន់ក្លិប ខណៈដែលគាត់ចង់ចូលរួមជាមួយ Bayern Munich

Luis Diaz បានក្លាយជាកីឡាករដែលគេចង់បានខ្លាំងបំផុតក្នុងទីផ្សារដោះដូរកីឡាករនាពេលនេះដោយមានក្លឹបជាច្រើនរួមទាំង Barcelona និង Bayern Munich ចាប់អារម្មណ៍លើការលេងរបស់គាត់
ទោះបីជាឈ្នះពាន Premier League ជាមួយហង្សក្រហមក៏ដោយ ក៏ Diaz មិនមានបំណងបន្តនៅ Anfield ឡើយ ហើយបានបង្ហាញពីបំណងចង់ចាកចេញពីក្លឹបរួចទៅហើយ។

Barcelona ត្រូវបានគេរាយការណ៍ថា មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើ Díaz ហើយគាត់ក៏ចង់លេងឱ្យក្រុម Catalans ហើយថែមទាំងសុខចិត្តបញ្ចុះកញ្ចប់ប្រាក់ខែរបស់គាត់ដើម្បីចូលរួមជាមួយក្លឹប។
ទោះបីជាយ៉ាងណា ក្នុងនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយវាបង្ហាញថា Díaz បានជ្រើសរើសលេងនៅ Bayern Munichនៅរដូវកាលក្រោយ។

នេះ​បើ​យោង​តាម​អ្នក​កាសែត Sky Sports លោក Florian Plettenberg ដែល​បាន​ផ្តល់​យោបល់​ថា Diaz បាន​ប្រាប់ Liverpool រួច​ហើយ​អំពី​បំណង​ចង់​លេង​ឱ្យ Bayern ។
ការផ្លាស់ប្តូរនេះចង់បានពីគ្រូបង្វឹកក្រុម Bayern លោក Vincent Kompany ដែលមានបំណងចង់បាន​ Luis Díaz ស្ថិតក្នុងក្រុមគេ។

ប្រភព៖ BARCA NEWS
ប្រែសម្រួលដោយ: 855starsport

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top