Rashford មកដល់អេស្ប៉ាញ ដើម្បីបំពេញការផ្ទេរផ្លូវការលេងឱ្យ FC Barcelona ជាលក្ខណៈខ្ចីជើង ១រដូវកាល

(បាសេឡូណា)៖ ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford បានធ្វើដំណើរមកដល់ទឹកដីប្រទេសអេស្ប៉ាញ ដើម្បីចុះកិច្ចសន្យាខ្ចីជើង ១រដូវកាលលេងឱ្យក្លិប FC Barcelona ក្រោយទទួលបានការអនុញ្ញាតពី Manchester United រួចមក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Rashford វ័យ ២៧ឆ្នាំ រកបាន ១៣៨គ្រាប់ ពីការចូលលេងសរុប ៤២៦ប្រកួត ក្នុងនាមជាយុវជនថ្នាលផងដែរចេញពីក្លិបបិសាចក្រហម Man Utd។

រូបគេបានធ្វើដំណើរមកដល់តំបន់ Catalan កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ក្រោយទទួលបានការអនុញ្ញាតពី United ដើម្បីលេងខ្ចីជើង ១រដូវកាលជាមួយក្រុមអ្នកមានបុណ្យ ដែលជាជើងឯកលីគ La Liga រដូវកាលមុន។

United បានផ្តល់ភ្លើងខៀវដល់ Rashford ដើម្បីចាកចេញពីទឹកដី Old Trafford ដោយជាបឋមខ្ចីជើង ១២ខែ ជាមួយនឹងជម្រើសទិញដាច់ទៀតផង សមតាមបំណងរបស់ Rashford ផងដែរដែលធ្លាប់បានអះអាងកាលពីធ្នូ ឆ្នាំ២០២៤ ព្រោះចង់ស្វែងរកការប្រកួតប្រជែងថ្មី ក្រោយពេលមិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកបិសាចក្រហម លោក Ruben Amorim ផងនោះ៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top