មានចឹងទៀត! Messi ត្រូវដកបញ្ឈរជើង ១ប្រកួត ដោយសារមិនចូលរួមកម្មវិធី MLS All-Star

(វ៉ាស៊ីនតោន)៖ ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Inter Miami CF និងមិត្តរួមក្រុម Jordi Alba បានដាក់ពិន័យ ១ប្រកួត ពីបទមិនចូលរួមប្រកួត Major League Soccer’s All-Star កាលពីដើមសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករទាំងពីរ បានអវត្តមានពីការប្រកួតកាលពីថ្ងៃពុធ ស្ថិតក្នុងទីក្រុង Austin នៃរដ្ឋ Texas នៅពេលដែល MLS All-Star របស់អាមេរិកបានយកឈ្នះ Mexico’s Liga MX All-Stars របស់មិចស៊ិកដោយលទ្ធផល ៣-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ។

យោងតាមសេចក្តីថ្លែងការណ៍របស់ MLS ដែលចេញកាលពីថ្ងៃសុក្រម្សិលមិញបានបញ្ជាក់ថា «តាមច្បាប់លីគ កីឡាករណាមួយមិនចូលរួមកម្មវិធី All-Star ដោយពុំបានជូនដំណឹងជាមុន ឬក៏មានការឯកភាពពីលីគទេនោះ គឺរូបគេនឹងទទួលការពិន័យ តាមរយៈដកបញ្ឈរជើង ១ប្រកួតពីក្នុងក្លិបរបស់ពួកគេជាធរមាន»

នេះមានន័យថា Messi អតីតម្ចាស់ពាន Ballon d’Or ៨សម័យ និង Alba នឹងត្រូវខកខានប្រកួតក្នុងដីរបស់ Miami ទល់នឹង FC Cincinnati នៅ MLS ធ្វើឡើងនារាត្រីថ្ងៃសៅរ៍នេះ (ម៉ោងនៅអាមេរិក) ស្របពេលលោក Don Garber អ្នកនាំពាក្យ MLS បាននិយាយថា «ការដកបញ្ឈរជើង Messi គឺជាការសម្រេចចិត្តដ៏លំបាកបំផុតមួយ»។

ទោះជាយ៉ាងណាលោក Mascherano គ្រូបង្វឹក Miami បានថ្លែងប្រាប់ ESPN នាព្រឹកថ្ងៃនេះថា «Messi តែងតែបង្ហាញខ្លួនជាប់លាប់ជាងគេស្ទើរតែគ្រប់ការប្រកួត និងនាទីផងដែរ។ ចូរក្រឡេកមើលផងថា គ្រប់កីឡាករពិតជាមិនស្រួលឡើយ ជាពិសេសនៅពេលពួកគេលេងរៀងរាល់ ៣ថ្ងៃម្តង»

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top