Barcelona ត្រូវបានរាយការណ៍ថាពេលនេះពួកគេព្រមលក់ Hector Fort នៅរដូវក្តៅនេះ ខណៈពេលក្រុម Catalansកំពុងពិចារណាកាត់បន្ថយសមាជិកក្រុមមុនបើករដូវកាលថ្មី។
Hector Fort មើលទៅដូចជានឹងនៅជាមួយក្លិបបន្ត, ជាពិសេសបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីក្នុងខែឧសភាកន្លងមក។ ប៉ុន្តែព័ត៌មានថ្មីៗបង្ហាញថា អាចនឹងមានការផ្លាស់ប្តូរនៅពេលឆាប់ៗនេះ។
យោងតាមសារព័ត៌មាន Diario Sport Barcelona ពេលនេះព្រមឲ្យគាត់ចាកចេញ ដោយពួកគេឃើញថា Eric Garcia គឺជាជម្រើសជំនួសល្អសម្រាប់ Jules Koundéនៅទីតាំងខ្សែការពារខាងស្តាំ។
របាយការណ៍បន្ថែមថា Barca មានទំនុកចិត្តលើសក្តានុពលរបស់គាត់ ប៉ុន្តែពួកគែក៏ឃើញវាជាឱកាសល្អក្នុងការរកប្រាក់ផងដែរ។
ដូច្នេះ ការលក់កំពុងត្រូវបានពិចារណា មិនមែនជាការខ្ចីបណ្តោះអាសន្នឡើយ ទោះបីជាអាចមានការបញ្ចូលចំណាត់ការលក់ត្រលប់ឬភាគរយពីការលក់ក្រោយមកនៅក្នុងកិច្ចព្រមព្រៀងក៏ដោយ។
Hector Fort បានចាប់ផ្ដើមការប្រកួត La Liga តែ ៥ លើកប៉ុណ្ណោះ ក្រោមការដឹកនាំរបស់ Hansi Flick នៅរដូវកាលមុន ហើយមិនត្រូវបានដាក់អោយលេងក្នុងការប្រកួតមិត្តភាពជាមួយ Vissel Kobe កាលពីថ្ងៃអាទិត្យនោះទេ។
លោក Joan Laporta បាននិយាយថា គាត់សង្ឃឹមថានឹងជៀសវាងការលក់ដ៏ឈឺចាប់លើកីឡាករល្អៗនៅរដូវក្តៅនេះ ប៉ុន្តែវាហាក់ដូចជា Hector Fort អាចនឹងត្រូវបញ្ជេញបើមានការផ្ដល់សំណើរពីក្លឹបណាមួយមកដល់។
ប្រភព៖ Barcablaugranes
ប្រែសម្រួលដោយ: 855starsport



