BBCស៊ើបអង្កេតអំពីភាពចលាចលនៃការទទួលយកដំណែងដែលនាំឲ្យក្លឹប Morecambe ត្រូវបានផ្អាក

លីគជាតិបានប្រកាសថា Morecambe ត្រូវបានផ្អាករហូតដល់ថ្ងៃទី 20 ខែសីហា ដោយសារស្ថានភាពហិរញ្ញវត្ថុធ្ងន់ធ្ងររបស់ពួកគេ។លីគមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ស្តីពីការអនុវត្តបទបញ្ជារបស់ក្លឹប Lancashire និងបានផ្តល់អាសន្នព្រមានកាលពីសប្ដាហ៍មុនថា នឹងមាន “វិធានការផ្សេងទៀត” ប្រសិនបើលក្ខខណ្ឌមិនត្រូវបានបំពេញ។

ឥឡូវនេះបីប្រកួតដំបូងរបស់ Shrimps​ ទល់នឹង Boston, Brackley និង Scunthorpe – ត្រូវបានពន្យារពេល។ប្រសិនបើពួកគេមិនអាចផ្តល់ភស្តុតាងថាពួកគេអាចបញ្ចប់រដូវកាលបានទេ នៅពេលគណៈកម្មាធិការត្រួតពិនិត្យនិងអាជ្ញាបណ្ណជួបជុំម្តងទៀតខែក្រោយ នោះពួកគេអាចនឹងត្រូវបង្ខំឲ្យចាកចេញពីការប្រកួត។

យោងតាមសេចក្តីថ្លែងការណ៍របស់លីគជាតិកាលពីថ្ងៃច័ន្ទថា​ “វាត្រូវបានសម្រេចថា ត្រូវផ្ដល់វិធានការចុងក្រោយបន្ថែម ដោយការសមាជិកភាពរបស់ក្លឹបត្រូវបានផ្អាកភ្លាមៗ,”
“គណៈកម្មាធិការនឹងជួបប្រជុំគ្នាម្តងទៀតនៅថ្ងៃពុធ ទី 20 ខែសីហាដើម្បីពិនិត្យថាតើបញ្ហាដែលនៅសល់ត្រូវបានដោះស្រាយរួចរឺនៅ ហើយសម្រេចអំពីសមត្ថភាពរបស់ក្លឹបក្នុងការបន្តជាសមាជិកក្នុងការប្រកួត។”

ក្លឹបMorecambe បានជួបប្រទៈនឹងភាពចលាចលនានាកាលពីរដូវក្តៅនេះបន្ទាប់ពីត្រូវបានដាក់ទៅលេងក្រៅលីគទីពីរ League Two ទោះបីជាមានភាគីពីរទទួលយកដំណើរការទិញលក់ក៏ដោយ ការផ្ទេរកម្មសិទ្ធិមិនទាន់កើតឡើង ខណៈពេលដែលក្រុមប្រឹក្សាភិបាលបានលាលែងពីតំណែង។

ម្ចាស់បច្ចុប្បន្ន Jason Whittingham ដែលក្លឹបមានអាយុជាង 105 ឆ្នាំរូបនេះបានខកខានកាលបរិច្ឆេទកំណត់ដោយខ្លួនឯងជាច្រើនដង ដើម្បីលក់ក្លឹប ខណៈពេលនេះ គាត់មិនអាចបញ្ចុះបញ្ចូលក្រុមប្រឹក្សាភិបាលរបស់លីកអោយជឿជាក់ថា ក្រុមអាចបញ្ចប់រដូវកាលបានទេ នឹងជារដូវកាលដំបូងរបស់ក្លឹបក្រៅពីលីគបាល់ទាត់អង់គ្លេស តាំងពីឆ្នាំ 2007 មក។

តើការផ្អាករបស់ Morecambe គឺជារឿងភ្ញាក់ផ្អើលទេ?

ភាគហ៊ុនភាគច្រើនបច្ចុប្បន្នដែលមាន Bond Group ជាអ្នកកាន់កាប់ ដឹកនាំដោយជំនួញជនឈ្មោះ Whittingham បានទិញក្លឹប Morecambe នៅខែឧសភា ឆ្នាំ 2018។ តែក្នុងខែកញ្ញា ឆ្នាំ 2022 Whittingham បានដាក់ក្លឹបនេះលក់វិញ។

ប្រភព៖ BBC
ប្រែសម្រួលដោយ: 855starsport

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top