Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែការពារ Jorrel Hato របស់ Ajax ក្នុងតម្លៃដំបូង 37 លានផោនដែលកំពុងរងចាំការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ក្លឹបហូឡង់។
កីឡាករសញ្ជាតិហូឡង់វ័យ 19 ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 7 ឆ្នាំដែលមានរយៈពេលរហូតដល់ឆ្នាំ 2032 ហើយនឹងបញ្ចប់ការពិនិត្យសុខភាពដោយត្រូវបានផ្តល់ភ្លើងខៀវឱ្យធ្វើដំណើរទៅកាន់ភាគខាងលិចទីក្រុងឡុងដ៍
Chelsea ចាត់ទុក Hato កីឡាករវ័យក្មេងដែលមានទេពកោសល្យអាចបន្ថែមការប្រកួតប្រជែងនៅខ្សែការពារ ដែលគេអាចលេងបាននៅតំបន់ការពារឆ្វេង និងនៅតំបន់កណ្តាល។Hato បានចូលលេងជាលើកដំបូងសម្រាប់ក្រុមធំរបស់ Ajax ក្នុងខែមករា ឆ្នាំ 2023 នៅពេលដែលគេមានអាយុត្រឹមតែ ១៦ ឆ្នាំ ៣៣៥ ថ្ងៃប៉ុណ្ណោះ ដែលធ្វើអោយគេក្លាយជាកីឡាករវ័យក្មេងជាប់លេខ ៣ ក្នុងប្រវត្តិសាស្រ្តក្លឹប ដែលបានចូលលេងលើកដំបូងក្នុងលីគ Eredivisie។
គាត់បានបង្ហាញខ្លួន 75 លើកសម្រាប់ក្រុម Eredivisie និងបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់សម្រាប់ប្រទេសហូឡង់ក្នុងឆ្នាំ 2023 ។
Ajax បានសម្រេចលក់គាត់ ដោយសារត្រូវការចំណូលសាច់ប្រាក់ បន្ទាប់ពីរយៈពេល ២ ឆ្នាំដែលពួកគេមិនបានចូលរួមក្នុង Champions League។ ទន្ទឹមនឹងនេះ ពួកគេនឹងត្រឡប់ទៅលេងនៅលីគកំពូលរបស់អឺរ៉ុបម្ដងទៀតនៅរដូវកាលនេះ។
Chelsea ត្រូវបានគេជឿថាកំពុងស្ទាក់ស្ទើរការបញ្ចប់ការទិញលក់នៅរដូវក្តៅនេះ ប៉ុន្តែពួកគេចង់បានខ្សែប្រយុទ្ធថ្មីម្នាក់ទៀត។ ពួកគេបានចាប់ផ្តើមការចរចាជាមួយអ្នកតំណាងរបស់កីឡាករ Xavi Simons របស់ RB Leipzig ប៉ុន្តែមិនទាន់ដាក់សំណើផ្លូវការឡើយ។
គេក៏មានគម្រោងលក់កីឡាករបន្ថែមផងដែរ ដោយមានសញ្ញាថា Christopher Nkunku ប្រហែលជានឹងចាកចេញ និង Nicolas Jackson ក៏អាចត្រូវលក់ ប្រសិនបើបានតម្លៃត្រឹមត្រូវ។នៅពេលនេះក៏មានកីឡាករជាច្រើនដែលមិននៅក្នុងផែនការរបស់គ្រូបង្វឹក Enzo Maresca ត្រូវបានបំបែកឲ្យហ្វឹកហាត់ផ្សេងដោយឡែក ដូចជា Raheem Sterling, Ben Chilwell, Renato Veiga, Axel Disasi, Carney Chukwuemeka, Armando Broja និង Lesley Ugochukwu។
ប្រភព៖ BBC
ប្រែសម្រួលដោយ: 855starsport