ខ្សែប្រយុទ្ធ Gyokeres ថា គ្មានបំណងប្រដូចទៅនឹង Henry អតីតម្ចាស់អាវលេខ១៤ Arsenal ឡើយ!

(ឡុងដ៍)៖ សមាជិកថ្មីរបស់កាំភ្លើងធំ Arsenal គឺ Viktor Gyokeres បាននិយាយថា «ខ្ញុំចង់ធ្វើអ្វីទៅតាមលទ្ធភាព» បន្ទាប់ពីទទួលបានអាវលេខ១៤ ដែលជាលេខចាស់ត្រូវបានពាក់ដោយតារាជើងស៊ុត Thierry Henry ប្រចាំក្លិបនាពេលកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Gyokeres បានថ្លែងថា «ជាការពិតណាស់ ខ្ញុំបានដឹងពីប្រវត្តិនៃលេខនេះ។ ខ្ញុំមានជាកិត្តិយសខ្លាំងណាស់ដែលបានពាក់លេខ១៤ ដែលវាពុំមែនជាចំនួន និងកម្រមានកីឡាករណាពាក់ផង ក៏ប៉ុន្តែតាមពិតទៅ វាពិតជាងាយស្រួលទៅវិញទេ នៅពេលបានដឹងការពិត»

លោកថា «ខ្ញុំមិនដឹងទេ ខ្ញុំមិនដែលមានបំណងប្រៀបធៀបជាមួយម្ចាស់លេខចាស់ដែលគាត់សម្រេចបានជាមួយក្លិបឡើយ»

ខ្សែប្រយុទ្ធបារាំង Thierry Henry រកបាន ២២៨គ្រាប់ច្រើនជាងគេសម្រាប់ Arsenal ពីការចូលលេង ៣៧៧លើក ដែលបានពាក់លេខ១៤ នៅកីឡដ្ឋាន Emirates ដែលបច្ចុប្បន្នបានវិវត្តន៍ក្លាយជាអ្នកចាត់ការទូទៅ។

ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែត វ័យ ២៧ឆ្នាំ Gyokeres បានបំពេញការផ្ទេរ ១០០%មកកាន់ Arsenal កាលពីថ្ងៃសៅរ៍ ក្នុងតម្លៃ ៦៤លានផោនពីក្លិបព័រទុយហ្គាល់ Sporting Lisbon ដើម្បីបំពេញបន្ថែមតំបន់ប្រយុទ្ធក្នុងក្រុមរបស់លោក Mikel Arteta ដណ្តើមជើងឯកលីគ Premier League ជាលើកដំបូងផងដែរ គិតចាប់តាំងពីឈ្នះពាន FA Cup 2020 មក៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top