ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ U17 ស្ថិតនៅក្នុងពូល B នៃវគ្គជម្រុះ AFC U17 Asian Cup Saudi Arabia ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-៣០ វិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។ ពូល B មាន ៦ក្រុម ដូចជាម្ចាស់ផ្ទះ កៀហ្ស៊ីស៊ីស្ថាន, យេម៉ែន, កោះហ្គាំ, ប៉ាគីស្ថាន, ឡាវ និងកម្ពុជា។
ការប្រកួតជម្រុះ AFC U17 Asian Cup Saudi Arabia 2026 ក្នុងវគ្គចែកពូល មាន៣៨ប្រទេសចូលរួម ដោយចែកចេញជា ៧ពូល។ ក្នុងនោះ ពូល A, ពូល B និងពូល C មាន៦ក្រុម ចំណែកពូលផ្សេងទៀត មានតែ ៥ក្រុមក្នុង មួយពូលប៉ុណ្ណោះ។
បន្ទាប់ពីការចាប់ឆ្នោតចែកពូល នារសៀលថ្ងៃទី៧ សីហា ក្រុមកម្ពុជា U-17 ស្ថិតនៅក្នុងពូល B ជាមួយ កៀហ្ស៊ីស៊ីស្ថាន, យេម៉ែន, កោះហ្គាំ, ប៉ាគីស្ថាន និងឡាវ។ ការប្រកួត នឹងត្រូវធ្វើនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ចាប់ពីថ្ងៃទី២២-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
លេង១ ក្នុងពូលនីមួយៗ នឹងត្រូវទៅវគ្គបន្ទាប់ ដែលត្រូវទៅប្រកួតវគ្គជម្រុះ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី៩-២៣ ខែសីហា ឆ្នាំ២០២៦៕
ប្រភព៖ THMEYTHMEY